ជប៉ុន៖ ខ្លារខិនព្រិល ស្ថិតនៅក្រោមបរិមាណ នៃភាពតានតឹងយ៉ាងខ្លាំង ពីសីតុណ្ហភាពកើនឡើង ការប្រមាញ់ និងទីជម្រកដែលបាត់ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ បានបង្កើតវិធីថ្មី ដើម្បីវាស់កម្រិតស្ត្រេស របស់ពួកគេនៅក្នុងព្រៃ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
វិធីសាស្រ្តថ្មីនេះ ធ្វើឲ្យអ្នកស្រាវជ្រាវ ប្រមូលលាមកក្នុងព្រៃ របស់សត្វឆ្មាធំដូចអ្វីដែលពួកគេ បានធ្វើពីមុន ដោយលាយវាជាមួយអេតាណុល និងការញ័រដោយប្រើ អង្កាំត្រង់ជើងមុខទំាង២ រយៈពេល២ឬ៣នាទី។
បន្ទាប់មកពួកគេប្រើដំណើរការ ដែលគេហៅថា immunochromatography ត្រូវបានប្រើក្នុងការ ធ្វើតេស្តិ៍មានផ្ទៃពោះ ដើម្បីរកកម្រិតអរម៉ូន នៅលើបន្ទះតេស្តិ៍។
កម្មវិធីស្មាតហ្វូនមួយ ត្រូវបានប្រើដើម្បីវិភាគកម្រិតស្ត្រេស ដោយស្វែងរកស្រមោលផ្សេងៗ នៃពណ៌ក្រហម ដែលតំណាងឲ្យអរម៉ូនស្ត្រេស ដំណើរការស្រដៀងទៅនឹងសុខភាព ប៉ុន្តែសម្រាប់ថនិកសត្វងាយរងគ្រោះ ពីគ្រប់ទិសទីនៃពិភពលោក។
សេចក្តីថ្លែងការណ៍មួយ របស់លោកបណ្ឌិត Kodzue Kinoshita នៃសាកលវិទ្យាល័យក្យូតូ អ្នកដឹកនាំការស្រាវជ្រាវ បានពន្យល់ថា ដោយសារតែវិធីសាស្ត្រ ត្រួតពិនិត្យអរម៉ូនធម្មតា ត្រូវការសារធាតុគីមីក្លាសេ ក្នុងទូរទឹកកក និងឧបករណ៍មន្ទីរពិសោធន៍ វាមិនអាចប្រើវានៅនឹងកន្លែងបានទេ។
វិធីសាស្រ្តថ្មីនេះ នឹងដកចេញនូវតម្រូវការ សម្រាប់ឧបករណ៍សំពីងសំពោង ឬចំណេះដឹងជំនាញ។ក្រុមអ្នកស្រាវជ្រាវ បានសាកល្បងវា នៅលើខ្លារខិនព្រិល ដែលចាប់យកនៅជុំវិញ ប្រទេសជប៉ុនរួមមាន Kohu Yuki Zoo, Asahikawa City Asahiyama Zoo, Nagoya Higashiyama Zoo និង Botanical Gardens៕ ដោយ៖លី ភីលីព