ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បើកទូលាយ ក្នុងការធ្វើជំនួបកំពូល ជាមួយជប៉ុន បើទោះជាមានជម្លោះកោះ


បរទេស៖យោងតាមសេចក្តីរាយការណ៍មួយ ជំនួបកំពូលរវាងកូរ៉េខាងត្បូងនិងជប៉ុននៅក្នុងអំឡុងកីឡាអូឡាំពិកតូក្យូ នៅតែជាជម្រើសមួយសម្រាប់ទីក្រុងសេអ៊ូល បើទោះជាការសម្រេចចិត្តរបស់ជប៉ុន ដាក់បញ្ចូលក្រុមកោះដែលកូរ៉េខាងត្បូងគ្រប់គ្រង ចូលទៅក្នុងរបាយការណ៍ការពារជាតិប្រចាំឆ្នាំក៏ដោយ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង MoneyToday បានរាយការណ៍ថា មន្ត្រីកូរ៉េខាងត្បូងមួយរូបជាមួយនឹងវិមានខៀវប្រធានាធិបតី បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងសេអ៊ូលមានបំណងចង់ប្រារព្ធធ្វើជំនួបកំពូលកូរ៉េ-ជប៉ុន ប៉ុន្តែថា គួរតែមានលទ្ធផល ប្រសិនបើជំនួបកំពូលនេះត្រូវបានធ្វើឡើងមែន។

សេចក្តីរាយការណ៍បែបនេះ គឺត្រូវបានកើតមានឡើង ក្រោយពេលមន្ត្រីនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Park Soo-hyun បាននិយាយក្នុងបទសម្ភាសន៍លើបណ្ដាញព័ត៌មានក្នុងស្រុក MBN កាលពីថ្ងៃចន្ទថា ការលុបចោលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី មូន ជេអ៊ីន ទៅប្រទេសជប៉ុន មិនអាចត្រូវបានបដិសេធឡើង។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ជប៉ុន ដាក់បញ្ចូលក្រុមកោះមានជម្លោះ Dokdo known ដែលក្នុងភាសាជប៉ុនហៅថា Takeshima ចូលក្នុងរបាយការណ៍ការពារជាតិប្រចាំឆ្នាំរបស់ខ្លួននោះ បានបង្កឲ្យមានការរិះគន់ជាខ្លាំងពីទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ៕

Most Popular

To Top