អេហ្ស៊ីប ៖ អ្នកបុរាណវិទ្យា បាននិយាយាថា កន្លែងផលិតគ្រឿង ស្មូនដ៏ធំមួយ និងគ្រោងឆ្អឹងដែលផលិតសេរ៉ា មិចគួរឲ្យភ្ញាក់ផ្អើល ដោយមានគ្រប់ទម្រង់ទំហំ និងពណ៌ ក្នុងកំឡុងសម័យក្រិក – រ៉ូម៉ាំងត្រូវបានគេរកឃើញ នៅក្នុងប្រទេសអេហ្ស៊ីប នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រ ឌៀលីម៉ែល ។
អ្នកបុរាណវិទ្យា ដែលធ្វើការនៅតំបន់ Tel Kom Aziza ក្នុងអភិបាល Al-Beheira មានចម្ងាយ ប្រហែល ១០០ ម៉ាយល៍ខាងជើង ទីក្រុង Cairo បានរកឃើញរចនាសម្ព័ន្ធថ្ម ដ៏ស្មុគស្មាញមួយដែលមានកន្លែងទំនេរ ដាច់ដោយឡែកសម្រាប់ ដំណើរការផ្សេងៗគ្នា នៃការធ្វើផើងផ្កា ។
តំបន់ដីឥដ្ឋរុំព័ទ្ធជុំវិញ និងត្បាញកន្លែងបង្កើត តំបន់ស្ងួត និងចចទាំងអស់ ត្រូវបានគេជីក យកមកប្រើប្រាស់រួម ជាមួយគ្រឿងស្មូនមួយដែលមានអាយុកាល រាប់ពាន់ឆ្នាំមកហើយ ។ ទីតាំងនេះក៏មានអគារជាច្រើន ដែលអ្នកជំនាញនិយាយថា មានអាយុកាលតាំង ពីសតវត្សរ៍ទី ៣ មុនគ។ សនិងសតវត្សរ៍ទី ១ នៃគ.ស ។
ផ្នូរឥដ្ឋភក់ មានគ្រោងឆ្អឹង ពេញលេញក៏ត្រូវបានរកឃើញ នៅកន្លែងនោះដែរ ដោយខ្លះត្រូវបានគ្របដណ្ដប់ ដោយស្រទាប់ដីល្បាប់និងព័ទ្ធជុំវិញ ដោយគ្រឿង ស្មូន ដែលទំនងជាមកពី រោងជាង។សម័យក្រិក – រ៉ូម៉ាំងកត់សម្គាល់ការបញ្ចប់ នៃការគ្រប់គ្រង របស់ Persian នៅអេហ្ស៊ីបបានកើតឡើងនៅឆ្នាំ ៣៣២ មុនគ.សនៅពេលអ្នកឈ្នះក្រិក លោក Alexander ដ៏អស្ចារ្យបានកាន់កាប់ប្រទេស អេហ្ស៊ីបហើយបានដាក់ ឈ្មោះខ្លួនថា ផារ៉ាអុង ។
បន្ទាប់ពីមរណភាពរបស់ Alexander ឧត្ដមសេនីយ៍ Ptolemy របស់លោកបានទិញ យកអេហ្ស៊ីបហើយ បានបង្កើតរាជវង្ស Ptolemaic បានសោយរាជ្យក្នុង រយៈពេល៣០០ឆ្នាំខាងមុខ ។ ទោះយ៉ាងណារ៉ូម បានចាប់ផ្តើមរើចូល ទៅក្នុងប្រទេសអេហ្ស៊ីប ហើយទីបំផុត បានដណ្តើម យកប្រទេសនេះនៅឆ្នាំ ៣០ មុនគ.ស។ ឥទ្ធិពល និងវប្បធម៌រ៉ូម៉ាំងក្រោយមកត្រូវបានប្រជាជន អេស៊ីបបុរាណប្រកាន់ខ្ជាប់ រហូតដល់ឆ្នាំ ៣៩៥ នៃគ.ស ៕ដោយ៖លី ភីលីព