ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ចំនួន១៨នាក់ និងជនស៊ីវិល៥នាក់ នៅលើទឹកដីកូរ៉េខាងត្បូង តេស្តឃើញវិជ្ជមាន វីរុសកូរ៉ូណា

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ថា កងកម្លាំងអាមេរិក ប្រចាំនៅកូរ៉េ (USFK) បានឲ្យដឹងនៅថ្ងៃអង្គារនេះថា យោធារបស់សហរដ្ឋចំនួន ១៨នាក់ទៀត និងជនស៊ីវិល ដែលមានការពាក់ព័ន្ធ នៅក្នុងទឹកដីកូរ៉េខាងត្បូង បានតេស្តឃើញ វិជ្ជមានជំងឺកូវីដ-១៩ ។

កងទ័ព USFK បានឲ្យដឹងនៅក្នុងសេចក្តី ប្រកាសមួយថា មានអ្នកបម្រើការចំនួន២៣នាក់ បានបញ្ជាក់ថា ឆ្លងជំងឺកូវីដ-១៩ ចន្លោះពីថ្ងៃទី៩ និងថ្ងៃទី១៧ ខែកក្កដានេះ ។

ចំនួន៣នាក់ជាសមាជិក នៃក្រុមសេវាកម្ម នៅមូលដ្ឋានទ័ព Osan Air Base ហើយ៨នាក់ជាសមាជិក សេវាកម្មនៅឯ Kunsan Air Base ម្នាក់ជាសមាជិក បម្រើសេវាកម្ម និង២នាក់ជាអ្នកម៉ៅការជនជាតិ កូរ៉េខាងត្បូង នៅឯជំរុំ Camp Casey ហើយម្នាក់ជាជនស៊ីវិល បម្រើការងារនៅក្រសួងការពារជាតិ សហរដ្ឋអាមេរិក និងអ្នកម៉ៅការ២នាក់ទៀតនៅមូលដ្ឋាន K-16 ដែលបានធ្វើតេស្តវិជ្ជមាន ចន្លោះពីថ្ងៃទី៩ និងថ្ងៃទី១៧ ខែកក្កដា បន្ទាប់ពីមានលេច ចេញរោគសញ្ញាជំងឺ ។

ចំនួន៣នាក់ ជាសមាជិកបម្រើសេវាកម្មនៅឯជំរុញ Camp Casey និងសមាជិកបម្រើសេវាកម្ម ចំនួន៣នាក់នៅមូលដ្ឋាន ទ័ពអាកាស Kunsan Air Base បានធ្វើតេស្តឃើញវិជ្ជមាន កាលពីថ្ងៃទី១៤ និងទី១៥ ខែកក្កដា ក្នុងអំឡុងពេលមានប៉ះពាល់ នឹងអ្នកមានជំងឺ ។

ទីភ្នាក់ងារ យ៉ុនហាប់ បានរាយការថា សរុបអ្នកឆ្លងជំងឺក្នុងចំណោមកងទ័ព USFK បានកើនឡើងដល់១.០៨៥នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top