ព័ត៌មានអន្តរជាតិ

ប្រទេសចិន ដាក់ការសង្ស័យទ្វេដង ដោយចោទថា វីរុសកូរ៉ូណា អាចត្រូវបានលេចធ្លាយចេញពី មន្ទីរពិសោធន៍កងទ័ពអាមេរិក

បរទេស៖ រដ្ឋាភិបាលទីក្រុងប៉េកាំង បានព្រមានម្តងហើយម្តងទៀត ប្រឆាំងនឹងការធ្វើនយោបាយ លើបញ្ហាប្រភពដើម នៃជំងឺកូវីដ ១៩ ដោយបានច្រានចោលការចោទប្រកាន់ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនថា មេរោគនេះចេញពី មន្ទីរពិសោធន៍ជីវរបស់ចិនថា គ្មានមូលដ្ឋាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសចិនបានដាក់ការសង្ស័យទ្វេដងលើទ្រឹស្តីរបស់ខ្លួនដោយចោទថា វីរុសកូរ៉ូណា អាចត្រូវបានលេចធ្លាយចេញពីមន្ទីរពិសោធន៍កងទ័ពអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNN ។

បណ្តាញព័ត៌មានបានអះអាងនៅថ្ងៃសុក្រថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងកៀរគរអ្នកការទូត និងឧបករណ៍ឃោសនាដ៏ធំរបស់ខ្លួន ដើម្បីអំពាវនាវឱ្យមានការស៊ើបអង្កេតពីអង្គការសុខភាពពិភពលោក (WHO) ចូលទៅក្នុងវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ត្រវេជ្ជសាស្ត្រកងទ័ពអាមេរិក នៅមន្ទីរពិសោធន៍ជំងឺឆ្លងនៅ Fort Detrick រដ្ឋ Maryland។

តាមការរាយការណ៍របស់ទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ អាមេរិកកំពុងជីកតាមរយៈទិន្នន័យហ្សែនទាក់ទងនឹងវិទ្យាស្ថានវូហានរបស់ចិន ដែលអាចជាគន្លឹះដើម្បីបង្ហាញពី ប្រភពដើមនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top