ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក បាញ់តេស្តប្រព័ន្ធ ការពារ Iron Dome ដំបូងរបស់ខ្លួន

បរទេស ៖ កងទ័ពសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាស នៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនទើបបានទទួលជោគជ័យ ក្នុងការបាញ់តេស្ត សាកល្បងគ្រាប់ពិត នៃប្រព័ន្ធការពារ Iron Dome ដំបូងរបស់ខ្លួន ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា ការធ្វើតេស្តបាញ់គ្រាប់ពិតនៃប្រព័ន្ធការពារ IDDS-A ដំបូងក្នុងចំណោមពីរគ្រាប់ ដែលកងទ័ពអាមេរិកបានទិញពីអ៊ីស្រាអែល នៅកន្លែងតេស្តមីស៊ីល White Sands ក្នុងរដ្ឋ New Mexico នោះ គឺជាការបោះជំហានទៅមុខយ៉ាងសំខាន់។

យោងតាមសេចក្តីថ្លែង ការណ៍របស់កងទ័ពអាមេរិក ទាហានមកពីកងវរសេនាតូចកំាភ្លើងធំ ការពារដែនអាកាស ជាអង្គភាពក្រោមឱវាទកងពលតូច ADA លេខ១១ ក្នុងទីក្រុង Fort Bliss រដ្ឋតិកសាស បានមីស៊ីល៨គ្រាប់ចំគោលដៅយ៉ាងជោគជ័យ ជាផ្នែកនៃការបាញ់តេស្តគ្រាប់ពិតនោះ។
ចំណែកក្រសួងការពារជាតិ នៃប្រទេសអ៊ីស្រាអែល បានធ្វើការប្រកាសនៅក្នុងសារធ្វីតធ័រ ជាបន្តបន្ទាប់ថា ការធ្វើតេស្តសាកល្បងនោះ គឺត្រូវបានធ្វើឡើងរួមគ្នា ជាមួយនឹងអង្គការមីស៊ីលអ៊ីស្រាអែល និងប្រព័ន្ធការពារទំនើប Rafael ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top