San Diego ៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ថ្នាំបន្ថយកម្រិតកូឡេស្តេរ៉ុល ដែលគេហៅថា Statins បានបង្ហាញពីភាព ចម្រូងចម្រាស ក្នុងពេលកន្លងមក ប៉ុន្តែពួកគេអាចបន្ថយហានិភ័យ នៃការស្លាប់ របស់អ្នកពីមេរោគ Covid-19 ដ៏សាហាវនាបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ក្រុមអ្នកស្រាវជ្រាវ នៅ San Diego បានវិភាគកំណត់ត្រា វេជ្ជសាស្ត្រ ដោយមិនបញ្ចេញឈ្មោះ ពីការចុះបញ្ជីជនជាតិ អាមេរិកក្នុងកំឡុង ពេលមានជំងឺរាតត្បាត ។ គំរូនេះមានមនុស្ស ដែលបានប្រើ ឬ មិនបានលេបថ្នាំ Statin មុនពេលឆ្លងមេរោគ Covid-19 ហើយត្រូវបានគេ បញ្ជូនទៅមន្ទីរពេទ្យ ។
ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ថ្នាំដែលត្រូវបានគេយក ជាថ្នាំគ្រាប់ ហើយអាចទិញ បាននៅតាមបញ្ជរនៅតាមតំបន់ខ្លះ កាត់បន្ថយហានិភ័យ នៃការស្លាប់នៅក្នុងមន្ទីរពេទ្យពី Covid-19 ចំនួន ៤១ ភាគរយ ។ ថ្នាំ Statins គឺជាថ្នាំមួយប្រភេទ ជួយបន្ថយកម្រិតកូឡេស្តេរ៉ុល អាក្រក់ទាប (កូលេស្តេរ៉ុលអាក្រក់ទាប) អាចនាំឲ្យមានការឡើងរឹង និងរួមតូចនៃសរសៃឈាម ដូច្នេះវាគាំងបេះដូង និងដាច់សរសៃ ឈាមខួរក្បាល ។
បន្ថយកម្រិតកូឡេស្តេរ៉ុល LDL ដោយប្រើថ្នាំស្តាទីនអាចមានឥទ្ធិពលប្រឆាំង នឹងការរលាក ពីព្រោះLDL វាជំរុញការរលាក យ៉ាងខ្លាំង ដែលអាចធ្វើឲ្យអ្នកជំងឺងាយ រស់រានមានជីវិត រោគសញ្ញារលាករបស់ មេរោគ Covid-19 ។ ការសិក្សានេះត្រូវបានដឹកនាំ ដោយលោក Lori Daniels សាស្រ្តាចារ្យនិងជាប្រធានផ្នែកថែទាំសុខភាព សរសៃឈាមបេះដូងនៅ UC San Diego Health ។
ក្រុមអ្នកស្រាវជ្រាវ អះអាងថា លក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងនឹង Covid នៃសារធាតុ Statins ក៏អាចទាក់ទងទៅនឹងអង់ស៊ីម បម្លែងអង់ស៊ីម ២ (ACE2) ផងដែរ ។ ACE2 ជាអង់ស៊ីមមួយភ្ជាប់ ទៅនឹងភ្នាសកោសិកា មានទីតាំងស្ថិតនៅក្នុង សរសៃឈាម និង សួតត្រូវបានគេដឹងថា ជាច្រកផ្លូវសម្រាប់ ការឆ្លងមេរោគ ៕ ដោយ៖លី ភីលីព