ព័ត៌មានអន្តរជាតិ

រដ្ឋធានីហាណូយ របស់វៀតណាម ប្រកាសបិទខ្ទប់១៥ថ្ងៃ ក្រោយមានករណីឆ្លងជំងឺ កូវីដ-១៩រាតត្បាតខ្លាំង

ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានប្រកាសបិទខ្ទប់រយៈពេល១៥ថ្ងៃ នៅក្នុងរដ្ឋធានីហាណូយ ដោយចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ ខណៈដែលវីរុសកូរ៉ូណា បានឆ្លងរាលដាលខ្លាំងពីតំបន់ត្រីកោណភាគខាងត្បូងមេគង្គ ។

ការបញ្ជាបិទខ្ទប់ បានប្រកាសកាលពីយប់ថ្ងៃសុក្រ ដោយហាមប្រាមមិនឲ្យមានការនៅផ្តុំគ្នា ដែលមានមនុស្សលើសពី២នាក់ នៅក្នុងទីសាធារណៈ ។ ការិយាល័យរដ្ឋាភិបាលតែមួយគត់ មន្ទីរពេទ្យ និងពាណិជ្ជកម្មដែលចាំបាច់បំផុត ត្រូវបានអនុញ្ញតឲ្យបើកដំណើរការ ។

កាលពីដើមសប្តាហ៍ ក្រុងនេះបានផ្អាករាល់សកម្មភាពចេញក្រៅទាំងអស់ និងបានបញ្ជាដល់ពាណិជ្ជកម្មណាដែលមិនចាំបាច់ត្រូវបិទដំណើរការ បន្ទាប់ពីមានការកើនឡើងករណីជាច្រើន ។ កាលពីថ្ងៃសុក្រ ហាណូយ ត្រូវបានគេរាយការណ៍ថា មានករណីឆ្លងចំនួន៧០នាក់ ដែលខ្ពស់បំផុតនៅក្នុងទីក្រុង ដែលជាផ្នែកនៃកំណត់ត្រាដែលមានករណីឆ្លងចំនួន៧.២៩៥នាក់នៅក្នុងប្រទេស គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ។

គួរបញ្ជាក់ថា ជិត៥.០០០នាក់ក្នុងចំណោមពួកគេដែលមកពីទីក្រុងមេត្រូប៉ូលីសដ៏ធំបំផុតរបស់ប្រទេសវៀតណាម ភាគខាងត្បូងក្រុងហូជីមិញ ក៏បានបន្ថែមពេលរហូតដល់ថ្ងៃទី១ ខែសីហា ក្នុងការបិទខ្ទប់ផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top