ព័ត៌មានអន្តរជាតិ

ភ្លៀងមូសុង វាយប្រហារ ប្រទេសឥណ្ឌា ធ្វើឱ្យមនុស្សស្លាប់ និងបាត់ខ្លួនរាប់រយនាក់ រកមិនទាន់ឃើញ

មន្រ្តីឥណ្ឌា បាននិយាយកាលពីថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ ថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីបង្កឡើង ដោយភ្លៀងមូសុង នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងដល់ ១៥៩ នាក់ ដោយក្រុមអ្នកជួយសង្គ្រោះកំពុង ស្វែងរកមនុស្សរាប់រយនាក់ទៀត ដែលកំពុងបាត់ខ្លួន។ នេះបើតាមការឱ្យដឹងពី CNA ។

ឆ្នេរសមុទ្រភាគខាងលិច របស់ប្រទេសឥណ្ឌា ត្រូវបានជន់លិចដោយសារភ្លៀងខ្លាំង ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយនាយកដ្ឋាន ឧតុនិយមឥណ្ឌា បានព្រមានពីការធ្លាក់ភ្លៀង បន្ថែមទៀតក្នុងរយៈពេល២-៣ថ្ងៃខាងមុខនេះ ។

ទឹកជំនន់និងការបាក់ដី គឺ ជារឿងធម្មតា ដែលតែងកើតមានឡើង នៅរដូវភ្លៀងមូសុង ក្នុងប្រទេសឥណ្ឌា ។ ជារឿយៗគេសង្កេតឃើញថា អគារដែលសាងសង់ មិនសូវល្អ និងរឹងមាំ តែងជួបការរញ្ជួយជានិច្ច បន្ទាប់ពីមានភ្លៀងធ្លាក់ មិនឈប់ប៉ុន្មាន ថ្ងៃជាប់គ្នា៕

Most Popular

To Top