ព័ត៌មានអន្តរជាតិ

កាក់សេរីភាព​ ដល់ស៊ីយ៉ូនអាយុ ២០០០ ឆ្នាំ រម្លឹកដល់ការបះបោរ របស់ជនជាតិជ្វីហ្វ ប្រឆាំងនឹងជនជាតិរ៉ូម រកឃើញ នៅវាលខ្សាច់ យូដាស

ខ្សាច់យូដាស ៖ បុរាណវិទ្យា បាននិយាយថា កាក់ចំនួន២ដែលមានអាយុកាលជិត ២,០០០ ឆ្នាំ និងជានិមិត្តរូប នៃការបះបោររបស់ជនជាតិ ជ្វីហ្វប្រឆាំង នឹងពួករ៉ូម៉ាំងរបស់ពួកគេត្រូវ បានគេរកឃើញ នៅក្នុងវាលខ្សាច់យូដាស នេះបើយោងតាមការ ចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

កាក់ទីមួយត្រូវបានធ្វើឡើង ក្នុងកំឡុងពេល នៃការបះបោរដ៏អស្ចារ្យ គឺជាសង្រ្គាមជ្វីហ្វដំបូងបង្អស់ប្រឆាំង នឹងរ៉ូម៉ាំងហើយបានធ្វើត្រាប់ តាមនៅប្រហែលឆ្នាំ ៦៧ ដល់ ៦៨ គ.ស ។ វាមានស្លឹកទំពាំងបាយជូរមួយចំហៀង ហើយមានអក្សរថា “ សេរីភាពដល់ស៊ីយ៉ូន” ដែលមានចារឹកនៅម្ខាងទៀត ។

កាក់មួយផ្សេងទៀត ត្រូវបានគេដាក់បញ្ចូលគ្នា នៅប្រហែលឆ្នាំ ១៣៤ ដល់ ១៣៥ នៃគ.ស និងមានដើមត្នោតព័ទ្ធជុំវិញ ដោយកម្រងផ្កាមានអក្សរចារឹក LeHerut Yerushalayim មានន័យថា ដើម្បីសេរីភាពនៅក្រុង យេរូសាឡិម ។ វត្ថុបុរាណទាំងនោះត្រូវបាន រកឃើញនៅ ក្នុងតំបន់ Binyamin នៃប្រទេសអំឡុងពេលជីករកបុរាណវិទ្យាធ្វើឡើងដោយសាកលវិទ្យាល័យ Bar-Ilan និងក្រុមប្រឹក្សាតំបន់ Binyamin ។

សង្រ្គាមជ្វីហ្វ – រ៉ូម៉ាំងបានចាប់ផ្តើមបន្ទាប់ពី Antipater the Idumaean នៃរជ្ជកាលដ៏ឃោរឃៅមួយឆ្នាំក្រោយពីរ៉ូមបានកាន់កាប់ខេត្តស៊ីរីទាំងស្រុងនៅឆ្នាំ ៦៣ គ.ស។
ការបះបោរដំបូងបាន ចាប់ផ្តើម លើការរឹតត្បិត ខាងសាសនា ដែលបានដាក់ លើពួកជ្វីហ្វរួមជាមួយ នឹងរ៉ូម៉ាំង សាងសង់ទីក្រុងមួយ នៅលើកំពូលប្រាសាទ នៅក្រុងយេរូសាឡិម រួមទាំងព្រះវិហារ ដែលមិនជឿជាកន្លែង ដែលព្រះវិហារជ្វីហ្វ ដ៏ពិសិដ្ឋមួយឈរ ៕ដោយ៖លី ភីលីព

Most Popular

To Top