លោក Nawat Itsaragrisil ដែលជាស្ថាបនិកកម្មវិធី Miss Grand បានឆ្លងមេរោគកូវីដ១៩ កាលពីពេលកន្លងទៅ ព្រមទាំងបង្កការភ្ញាក់ផ្អើលពេញប្រទេសថៃ។
ករណីរបស់លោក Nawat ពិតជាក្លាយជាប្រធានបទធំ លើបណ្ដាញសង្គមតាំងពីថ្ងៃលោកឆ្លង រហូតដល់ពេលនេះ ដោយសារលោកតែង ចែករំលែកនូវរឿងរ៉ាវមួយចំនួនទាក់ទងនឹង ស្ថានភាពរបស់ខ្លួនជាប្រចាំ។
ដោយសារនេះជា មេរោគកាចសាហាវ ដូចនេះសម្រាប់លោក Nawat ដែលមានវ័យកាន់តែច្រើនទៅហើយ ត្រូវប្រឈមនឹងហានិភ័យខ្លាំង ស្របពេលលោក ក៏មានសុខភាពមិនរឹងមាំណាស់ណាដែរ ប៉ុន្តែលោកត្រូវតែស៊ូរហូតបានជា ។
ទាក់ទងនឹងថ្លែព្យាបាលវិញលោក Moddam Kachapa ដែលមជាពិធីករដ៏ល្បីរបស់ប៉ុស្តិ៍ GMM 25 បានចេញមុខទម្លាយថា លោក Nawat ត្រូវចំណាយថ្លៃព្យាបាលរហូតដល់ទៅ ១៦០ ០០០ដុល្លារឯណោះ។ នេះជារឿងមួយគួរឲ្យភ្ញាក់ផ្អើលមួយ ។
Moddam Kachapa និង Nawat Itsaragrisil
ប៉ុន្តែឈានដល់ថ្ងៃនេះ ស្រាប់តែ Nam Patcharaporn ដែលជា Miss Grand Thailand ឆ្នាំ ២០២០ ចេញទម្លាយរឿងមួយ តាមរយៈ Facebook Live ដោយបាននិយាយពីមូលហេតុដែលលោក Nawat កើតកូវីដ។
Nam Patcharaporn
នាងបាននិយាយថា មូលហេតុគឺ លោក Nawat បានចូលរូមថតកម្មវិធី ក្នុងប៉ុស្តិ៍ល្បីមួយ។ ក្នុងស្ទូឌីយ៉ូដែលលោកថតនោះ មានមនុស្សរហូតដល់ទៅ ៤០នាក់ឆ្លងមេរោគកូវីដ ប៉ុន្តែករណីនេះត្រូវបានបិទជិតឈឹងតែម្ដង។
Nam Patcharaporn ពេល Live Facebook
វាកាន់តែក្លាយជារឿងក្ដៅគគុកពេញបណ្ដាញសង្គម និងប្រទេស ស្របពេលនេះដែរ សផាពការណ៍ក្នុងផ្ទៃប្រទេសថៃកំពុងវឹកវរនឹងសន្ធឹកនៃចំនួនអ្នកឆ្លងកូវីដកាន់តែច្រើន ឯស្ថានភាពនយោបាយទៀតសោតក៏មិនមានស្ថេរភាព បង្កជាការព្រួយបារម្ភជាខ្លាំងដល់ប្រជាជន៕ sabay