ព័ត៌មានអន្តរជាតិ

ចិន ជំរុញអាមេរិក ឱ្យផ្លាស់ប្តូរផ្នត់គំនិត ខុសទិសដៅ និងគោលនយោបាយ គ្រោះថ្នាក់របស់ខ្លួន

ប៉េកាំង ៖ អនុរដ្ឋមន្រ្តីការបរទេសចិនលោក Xie Feng បានទទូចឱ្យសហរដ្ឋអាមេរិកផ្លាស់ប្តូរផ្នត់គំនិត ដែលខុសទិសដៅខ្ពស់ និងគោលនយោបាយប្រកបដោយគ្រោះថ្នាក់ថាទំនាក់ទំនងចិន-អាមេរិក គឺស្ថិតនៅក្នុងភាពស្ថិតស្ថេរជាមូលដ្ឋាន ដោយសារតែជនជាតិអាមេរិកមួយចំនួន បានបង្ហាញប្រទេសចិនថា ជា“ សត្រូវដែលស្រមើស្រមៃ” ។

លោក Xie បានធ្វើការកត់សម្គាល់នេះនៅថ្ងៃច័ន្ទក្នុងពេលជួបពិភាក្សា ជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងធានជីង ពីថ្ងៃទី២៥ ដល់ ២៦ ខែកក្កដា។

អនុរដ្ឋមន្រ្តីការបរទេសអាមេរិកលោកស្រី Wendy Sherman កំពុងធ្វើដំណើរទៅប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃអាទិត្យម្សិលមិញនេះ ក្នុងកំឡុងពេលដែលលោកស្រីគ្រោង នឹងជួបជាមួយអ្នកការទូតជាន់ខ្ពស់របស់ចិន នៅទីក្រុងឆ្នេរធានជីន ប្រទេសចិន។

ចំពោះទំនាក់ទំនងដ៏តានតឹង ដែលមានសារៈសំខាន់ជាសកល ការសន្ទនាត្រូវបានស្វាគមន៍ និងរំពឹងថា នឹងនាំមកនូវវឌ្ឍនភាពជាក់ស្តែង។

ដើម្បីធ្វើឱ្យការចរចារវាងភាគីទាំងពីរទទួលបានផ្លែផ្កា វាចាំបាច់សម្រាប់ភាគីសហរដ្ឋអាមេរិក ដើម្បីបង្ហាញភាពស្មោះត្រង់ និងធ្វើការជាមួយប្រទេសចិន ដើម្បីបង្កើតនូវខ្សែការពារមួយ សម្រាប់ការអភិវឌ្ឍរយៈពេលវែងនៃអ្វីដែលចាត់ទុកថា ជាទំនាក់ទំនងទ្វេភាគីសំខាន់បំផុតរបស់ពិភពលោក។

ការណ៍នោះចាប់ផ្តើមជាមួយទីក្រុងវ៉ាស៊ីនតោនដោយបញ្ឈប់សកម្មភាពដ៏គឃ្លើនរបស់ខ្លួន ដែលជ្រៀតជ្រែកយ៉ាងខ្លាំងដល់កិច្ចការផ្ទៃក្នុងរបស់ចិននិងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ចិន។

វាជារឿងគួរឱ្យសោកស្តាយ ដែលរដ្ឋបាលអាមេរិកបច្ចុប្បន្នហាក់ដូចជានៅតែប្រកាន់យកគោលការណ៍របស់ខ្លួន ពីគោលនយោបាយរបស់ចិន នៃសេតវិមានមុនៗ ។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោន បានបន្តនិយាយបង្កាច់បង្ខូចប្រទេសចិន លើបញ្ហាមួយចំនួនដូចជាប្រភពដើមនៃជំងឺកូវីដ-១៩ ការការពារសិទ្ធិមនុស្ស និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ហើយបាននិងកំពុងស្វែងរកបង្កើតសម្ព័ន្ធមិត្តប្រឆាំងចិន ជាមួយសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់ខ្លួន។ ជាលទ្ធផលទំនាក់ទំនងរវាងប្រទេសមហាអំណាចចិន – សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងស្ថានភាពលំបាក ដែលមិនធ្លាប់មានពីមុនមក៕

ដោយ ឈូក បូរ៉ា

Most Popular

To Top