ព័ត៌មានអន្តរជាតិ

បែកធ្លាយមូលហេតុឆ្លង និងតម្លៃព្យាបាលខ្លួន ពីកូវីដរបស់ស្ថាបនិក Miss Grand ថ្លៃស្មើទិញឡាន បាន៤-១០គ្រឿង

លោក Nawat Itsaragrisil ដែលជាស្ថាបនិកកម្មវិធី Miss Grand បាន​ឆ្លងមេរោគកូវីដ​១៩ កាល​ពីពេលកន្លងទៅ ព្រមទាំង​បង្កការភ្ញាក់ផ្អើល​ពេញ​ប្រទេសថៃ។

ករណីរបស់លោក Nawat ពិតជា​ក្លាយជា​ប្រធានបទ​ធំ ​លើ​បណ្ដាញ​សង្គមតាំង​ពី​ថ្ងៃ​លោក​ឆ្លង រហូត​ដល់​ពេល​នេះ ដោយសារ​លោក​តែង ​ចែក​រំលែកនូវ​រឿង​រ៉ាវ​មួយចំនួន​ទាក់ទង​នឹង ​ស្ថានភាពរបស់ខ្លួនជា​ប្រចាំ។

ដោយសារ​នេះ​ជា ​មេរោគ​កាចសាហាវ ដូចនេះ​សម្រាប់​លោក Nawat ដែល​មាន​វ័យ​កាន់តែ​ច្រើនទៅហើយ ត្រូវ​ប្រឈម​នឹងហានិភ័យ​ខ្លាំង ស្របពេលលោក ក៏មាន​សុខភាព​មិនរឹងមាំណាស់ណាដែរ ប៉ុន្តែលោក​ត្រូវ​តែស៊ូរហូតបាន​ជា ។

ទាក់ទង​នឹង​ថ្លែព្យាបាលវិញ​លោក Moddam Kachapa ដែលមជា​ពិធីករដ៏ល្បី​របស់ប៉ុស្តិ៍ GMM 25 បាន​ចេញ​មុខទម្លាយថា​ លោក Nawat ត្រូវចំណាយ​ថ្លៃព្យាបាល​រហូតដល់ទៅ ១៦០ ០០០ដុល្លារឯណោះ។ នេះ​ជា​រឿង​មួយគួរ​ឲ្យភ្ញាក់​ផ្អើលមួយ ។

Moddam Kachapa និង Nawat Itsaragrisil
ប៉ុន្តែ​ឈាន​ដល់ថ្ងៃនេះ​ ស្រាប់​តែ​ Nam Patcharaporn ដែលជា Miss Grand Thailand ឆ្នាំ ២០២០ ចេញទម្លាយរឿងមួយ តាមរយៈ Facebook Live ដោយ​បាន​និយាយពីមូលហេតុដែលលោក Nawat កើតកូវីដ។

Nam Patcharaporn
នាង​បាន​និយាយថា​ មូលហេតុគឺ លោក Nawat បាន​ចូលរូម​ថត​កម្មវិធី ក្នុង​ប៉ុស្តិ៍ល្បីមួយ។ ក្នុងស្ទូឌីយ៉ូដែលលោកថត​នោះ​ មាន​មនុស្សរហូតដល់ទៅ ៤០នាក់ឆ្លងមេរោគកូវីដ ប៉ុន្តែ​ករណីនេះ​ត្រូវបាន​បិទជិតឈឹងតែម្ដង។

Nam Patcharaporn ពេល Live Facebook
វាកាន់តែក្លាយជា​រឿង​ក្ដៅគគុកពេញបណ្ដាញ​សង្គម និង​ប្រទេស ស្របពេល​នេះ​ដែរ សផាពការណ៍ក្នុង​ផ្ទៃប្រទេស​ថៃកំពុង​វឹកវរនឹង​សន្ធឹក​នៃ​ចំនួន​អ្នក​ឆ្លងកូវីដកាន់តែច្រើន ឯស្ថានភាព​នយោបាយទៀតសោតក៏មិនមាន​ស្ថេរភាព បង្ក​ជា​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ដល់ប្រជាជន៕​ sabay

Most Popular

To Top