NAGOYA ៖ ក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ខ្លួននឹងផ្អាកខ្សែបណ្តាញដំឡើងចំនួន ៣ ផ្សេងទៀត នៅប្រទេសជប៉ុន រយៈពេលជាច្រើនថ្ងៃ នាខែសីហា ដោយសារតែការផ្គត់ផ្គង់ ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមក ពីការរីករាលដាល នៃការឆ្លងវីរុស នៅប្រទេសវៀតណាម យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ការផ្អាកចុងក្រោយបង្អស់ នឹងប៉ះពាល់ដល់ការផលិតរថយន្ត ប្រមាណ ៥.០០០ គ្រឿង ដែលធ្វើឲ្យចំនួនយានយន្ត សរុបមាន ប្រហែល ៨.០០០ គ្រឿង បន្ទាប់ពីសេចក្តីប្រកាស របស់ក្រុមហ៊ុនផលិត រថយន្តនឹងត្រូវផ្អាក ដោយសារតែការឆ្លងនៅប្រទេស អាស៊ីអាគ្នេយ៍ ។ បើយោងតាមក្រុមហ៊ុន ផលិតរថយន្តថា រោងចក្រTahara របស់ក្រុមហ៊ុននៅខេត្ដ Aichi នឹងផ្អាកខ្សែកាបរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី ៣ ខែសីហាហើយក្រុមហ៊ុន Toyota Auto Body Co របស់ខ្លួននឹងផ្អាក ដំណើរការចំនួន ២ ខ្សែរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ៥ ខែសីហានៅរោងចក្រ របស់ខ្លួននៅខេត្ត Yoshiwara នៅខេត្តភូមិភាគកណ្តាលជប៉ុន ។
រោងចក្រនេះផលិត នូវយានយន្តដូចជារថយន្តម៉ាក Lexus ស៊េរីខ្ពស់ និងរថយន្ត ប្រើប្រាស់ ឧបករណ៍កីឡាប្រភេទ Land Cruiser ។ ក្រុមហ៊ុនបាននិយាយកាល ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ខ្លួននឹងផ្អាកខ្សែសង្វាក់ ផលិតកម្ម នៅរោងចក្រ Fujimatsu របស់ក្រុមហ៊ុនToyota Auto Body រយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ២៩ ខែកក្កដាដោយសារ តែកង្វះខាតផ្នែកខ្លះបណ្តាល មកពីការរីករាលដាល នៃCOVID-19នៅអាស៊ីអាគ្នេយ៍ ៕ដោយ៖លី ភីលីព