បរទេស ៖ គិតចាប់ពីខែមេសា ដល់ខែមិថុនាកន្លងមកនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ធំចំនួន 3 របស់ពិភពលោក ដែលមានដូចជា Apple, Microsoft និង Alphabetត្រូវបានរាយការណ៍ថា ទទួលបានប្រាក់ចំណូលយ៉ាងច្រើន ដែលរួមគ្នាមានទំហំ រហូតទៅដល់ 50 ពាន់លានដុល្លារ ។
ទោះបីជាក្រុមហ៊ុន ទាំងនោះ បានប្រើប្រាស់វិធីសាស្ត្រផ្សេងគ្នា ក្នុងការរកប្រាក់ចំណូលក្តី ប៉ុន្តែជាលទ្ធផលវាបានកំពុង ធ្វើឲ្យក្រុមអ្នកតាក់តែងច្បាប់ របស់រដ្ឋាភិបាលនានា គឺចាប់ផ្តើមនាំគ្នា បង្ហាញក្តីបារម្ភថាក្រុមហ៊ុន ទាំងនោះនឹងអាចកើនឡើងកម្លាំង ដ៏ហួសហេតុពេកហើយ។
លើសពីប្រាក់ចំណូលទាំងនោះ តួលេខដែលត្រូវបានចេញ ផ្សាយដោយ CNA ក៏បានបង្ហាញដែរថាទំហំតម្លៃ នៅក្នុងទីផ្សាររបស់ក្រុមហ៊ុន ទាំងបីដែលបានបូកបញ្ចូលគ្នាគឺមាន រហូតទៅដល់ ៦,៤ទ្រីលានដុល្លារផងដែរ ពោលគឺកើនឡើងទ្វេដង លើសពីទំហំដែលមានកាលពីមុនកូវីដ មកដល់កាលពី១៦ខែមុន ៕
ប្រែសម្រួល៖ស៊ុនលី