ព័ត៌មានអន្តរជាតិ

IMF បង្កើនការព្យាករណ៍ សេដ្ឋកិច្ចរបស់អង់គ្លេស ឡើងវិញ

បរទេស ៖ យោងតាមការព្យាករណ៍ របស់មូលនិធិរូបិយបណ្ណវត្ថុ អន្តរជាតិ ឬហៅកាត់ថា IMF កាលពីថ្ងៃអង្គារម្សិលមិញនេះ បានឲ្យឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេស នឹងមានការ កើនឡើង ខ្លាំងជាង ការរំពឹងទុក ដែលខ្លួនធ្លាប់បាន ធ្វើកាលពីលើកមុន សម្រាប់ឆ្នាំនេះ។

IMF ដដែលបានបន្ថែមទៀតបច្ចុប្បន្ន ពិភពលោកកំពុងកើនឡើងយ៉ាងខ្លាំង ទៅលើការបែកចែកជា២ពោល គឺចក្ខុវិស័យសេដ្ឋកិច្ចរវាងប្រទេស អ្នកមាននិងប្រទេសអ្នកក្រ ដោយសារ តែបញ្ហារីករាលដាល នៃវិបត្តិកូវីដ។

ចក្រភពអង់គ្លេស ក៏ត្រូវបានគេទស្សទាយដែរថា នឹងចូលរួមជាមួយនឹងបណ្តាប្រទេស G7 ជាប្រទេសដែលនឹងទទួល បានកំណើនសេដ្ឋកិច្ចលឿន ជាងគេបំផុតផងដែរ ព្រមជាមួយ នឹងសហរដ្ឋអាមេរិកផង គឺប្រមាណជា៧ភាគរយលើសពីការព្យាករណ៍ ដែលធ្លាប់បានធ្វើឡើង ជាច្រើនដង កាលពីក្នុងឆ្នាំ២០២១នេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top