ព័ត៌មានអន្តរជាតិ

ឥណ្ឌាបញ្ជូន នាវាចម្បាំង ទៅក្នុងដែនសមុទ្រចិនខាងត្បូង ជាផ្នែកនៃគោលនយោបាយ Act East

បរទេស៖ក្រុមមន្ត្រីឥណ្ឌាបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសឥណ្ឌានឹងបញ្ជូនកងកម្លាំងកិច្ចការជើងទឹកមួយក្រុម ទៅកាន់ដែន សមុទ្រចិនខាងត្បូង នៅក្នុងខែនេះ ដើម្បីពង្រីកចំណងមិត្តភា ពសន្តិសុខជាមួបណ្ដាលប្រទេសជាមិត្ត ហើយនេះជាការបង្ហាញពីបំណងធ្វើតួនាទីកាន់តែធំឡើង ក្នុងកិច្ចប្រឹងប្រែងក្នុងតំបន់ទប់ទល់នឹងចិន។

តាំងពីដើមឡើយ យោធាឥណ្ឌា មានការប្រយ័ត្នប្រយែង ក្នុងការប្រឆាំងនឹងប្រទេសចិន ប៉ុន្តែមានអារម្មណ៍រឹងមាំឡើង ក្រោយមានការប៉ះទង្គិចគ្នារវាងកងទ័ពនៃមហាយក្សអាស៊ីទាំងពីរ លើព្រំដែនគោកមានជម្លោះ កាលពីឆ្នាំមិញ ហើយចាប់តាំងពីពេលនោះមក រដ្ឋាភិបាលឥណ្ឌា បានជិតស្និទ្ធនឹងអាមេរិកខ្លាំងឡើង ក្នុងកិច្ចប្រឹងប្រែងទប់ទល់នឹងប្រទេសចិន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកឥណ្ឌា តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា នាវាចំនួន៤គ្រឿង ដែលរួមមានទាំងនាវាពិឃាតសមត្ថភាពមីស៊ីល និងនាវាចម្បាំងមីស៊ីល នឹងត្រូវបញ្ជូនទៅអាស៊ីអាគ្នេយ៍ ដែនសមុទ្រចិនខាងត្បូង និងប៉ាស៊ីហ្វិកភាគខាងលិច សម្រាប់រយៈពេលពីរខែ។

កទ័ពជើងទឹកនៃប្រទេសឥណ្ឌា បាននិយាយប្រាប់យ៉ាងដូច្នេះថា “ការបញ្ជូននាវាទ័ពជើងទឹកឥណ្ឌានេះ គឺជាការស្វះស្វែងបង្ហាញពីជំហានប្រតិបត្តិការ វត្តមានប្រកបដោយសន្តិភាព និងសាមគ្គីភាព ជាមួយបណ្ដាប្រទេសជាមិត្តនានា ឆ្ពោះទៅរកការធានាដល់សណ្ដាប់ធ្លាប់ល្អ នៅក្នុងដែនសមុទ្រ”៕

Most Popular

To Top