បរទេស៖ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Job Biden បានដាក់សំណើរជាផ្លុវការមួយទៅកាន់សភាជាតិ ក្នុងការដំណើរការ លក់សព្វាវុធក្នុងទំហំប្រមាណជា៧៥០លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ទោះបីជាដឹងថា នឹងធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំង មិនសប្បាយចិត្តខ្លាំងក្តី។

រដ្ឋាភិបាលរបស់លោកបានផ្តល់ព័ត៌មានជូនសភាតាំងតែ ពីថ្ងៃពុធម្សិលមិញនេះបើយោងតាមការបញ្ជាក់ បន្ថែមដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់អាមេរិកដែលក្នុងនោះគេអាចដឹងបានថា មានដូចជាប្រព័ន្ធអាវុធ Medium Self-Propelled Howtizer ចំនួន៤០គ្រឿងនិងក៏ដូចជា ឧបករណ៍យោធាជាច្រើនទៀតផងដែរ។

គួរឲ្យដឹងដែរថាអាមេរិកគឺ ជាអ្នកផ្គត់ផ្គង់និងលក់ អាវុធដ៏ធំបំផុតរបស់កោះតៃវ៉ាន់ចាប់តាំងតែពី កិច្ចព្រមព្រៀងទំនាក់ទំនងជាច្រើនទសវត្សមកហើយហើយកាលពី ខែតុលាមកនេះ កញ្ចប់អាវុធប្រមាណជា១,៨ពាន់លានដុល្លារត្រូវ បានធ្វើឡើងដោយរដ្ឋាភិបាល លោក Donald Trump ហើយក៏មានកិច្ចព្រមព្រៀង ជាច្រើនមុននេះដែលបានកើតឡើងក្នុងតម្លៃសរុបដល់ទៅ ១៣ពាន់លានដុល្លារមកហើយដែរ៕
ប្រែសម្រួល៖ស៊ុនលី
