ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារ ជំងឺកូវីដ១៩លើសពី ១.២០០នាក់

សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹង កាលពីថ្ងៃអង្គារថា ប្រទេសប្រេស៊ីល បានចុះបញ្ជីដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ចំនួន១.២០៩នាក់ នៅក្នុងរយៈ ពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើង ដល់៥៥៨.៤៣២នាក់ ។

ទន្ទឹមនឹងនេះដែរ សរុបអ្នកឆ្លងជំងឺបានកើនឡើងដល់១៩.៨៥.៨១៧នាក់ បន្ទាប់ពី មានករណីថ្មី២.៣១៦នាក់ត្រូវបានរក ឃើញ ។

បច្ចុប្បន្នប្រទេសប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺ ឆ្លងរាតត្បាតច្រើនបំផុតលំដាប់លេខ២ លើពិភពលោក បន្ទាប់ពី សហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ដែលមានអ្នកឆ្លងជំងឺ ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។

ក្រសួងបានឲ្យដឹងថា ប្រទេសនៅអាមេរិកខាងត្បូង បានភ្លក់រសជាតិដែលមាន ការឆ្លងរលកថ្មី ដែលនៅតាម មន្ទីរពេទ្យនានា ពោរពេញដោយអ្នកជំងឺ ៕

Most Popular

To Top