វីរុសកូវីដ-១៩ (COVID-19) បំប្លែងថ្មី ដែលមានឈ្មោះថា ឡាំបដា (Lambda) ត្រូវបានគេរកឃើញមុនគេ នៅក្នុង ប្រទេសប៉េរូ។ វីរុសកូវីដ១៩បំប្លែងថ្មីនេះ មានសមត្ថភាពចម្លងជំងឺ លឿន និងរហ័ស មិនត្រឹមតែប៉ុណ្ណោះ គឺអាចអត់ធន់នឹងវ៉ាក់សាំងទៀតផង បើធៀបទៅនឹងវីរុសកូវីដ-១៩ (COVID-19) ដើមរបស់វា។ នេះបើតាមប្រភពព័ត៌មានពី រ៉យទ័រ។
នៅក្នុងការពិសោធន៍ គេបានរកឃើញថាការផ្លាស់ប្តូរចំនួន ៣ ដងនៅក្នុងប្រូតេអ៊ីន ឡាំបដា ដែលត្រូវបានគេស្គាល់ថា RSYLTPGD246-253N, 260 L452Q និង F490S ជួយឱ្យវាមានភាពធន់ខ្ពស់ ទៅនឹងអង់ទីករនៅក្នុងវ៉ាក់សាំង។ ការផ្លាស់ប្តូរពីរបន្ថែមទៀតគឺ T៧៦I និង L៤៥២Q ជួយធ្វើឱ្យឡាំបាដាឆ្លងខ្លាំង។ នៅក្នុងក្រដាសមួយដែលត្រូវបានបង្ហោះនៅថ្ងៃពុធនៅលើ bioRxiv របស់ក្រុមអ្នកស្រាវជ្រាវបានព្រមានថា វីរុសបំប្លែងថ្មីឈ្មោះ ឡាំបាដា នឹងបង្កការគំរាមកំហែងដល់ជីវិតមនុស្សខ្លាំងជាងដេលតា។

បច្ចុប្បន្ន វីរុសបំប្លែងថ្មី Lambda បានឆ្លងរាលដាលទៅដល់ច្រើនជាង ៣០ប្រទេសហើយ ក្នុងនោះភាគច្រើនជាប្រទេសក្នុងតំបន់អាមេរិកឡាទីន ដូចជា ស៊ីលី, អាហ្សង់ទីន, ប្រេស៊ីល, កូឡុំប៊ី, អេក្វាដ័រ និងម៉ិកស៊ីកូ ហើយសម្រាប់ប្រទេសអឺរ៉ុបវិញគឺមានដូចជា អេស្ប៉ាញ, ហូឡង់, ប៊ែលហ្សិក, បារាំង និងព័រទុយហ្កាល់ ខណៈសហរដ្ឋអាមេរិកជាដើម ក៏បានរកឃើញវីរុសនេះដែរ៕
ប្រភព៖http://sabay
