បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស នៅសប្តាហ៍នេះ បានចេញផ្សាយ នូវអត្ថបទ ដែលគួរឲ្យចាប់អារម្មណ៍មួយថា លោកតាវ័យ ៨៤ ឆ្នាំម្នាក់ បានធ្វើការលាក់បាំងរថក្រោះ ក្រោយសង្គ្រាមលោក ដោយលក្ខខណ្ឌខុសច្បាប់ អស់រយៈពេលជាច្រើនឆ្នាំ និងកំពុងទទួលរងជាការពិន័យ យ៉ាងច្រើនពីសំណាក់អជ្ញាធរ នៃប្រទេសអាល្លឺម៉ង់ ។
លោកតាជនជាតិ អាល្លឺម៉ង់ រស់នៅក្នុងផ្ទះមួយកន្លែង ក្នុងទីក្រុង Heikendorf ដែលជាទីកន្លែងគាត់ បានលាក់បាំង រថក្រោះមួយគ្រឿង ដែលត្រូវបានគេស្គាល់ម៉ាកថាជា Panther Tank អស់រយៈពេលជាច្រើន ឆ្នាំ ប៉ុន្តែក្រោយមកត្រូវបានគេ រកឃើញកាលពីឆ្នាំ២០១៥។
យោង តាមច្បាប់លោកតា នឹងត្រូវពិន័យជាទឹកប្រាក់ ប្រមាណជា២៥ម៉ឺនអ៊ឺ រ៉ូឬត្រូវជាជាង២៩ម៉ឺនដុល្លារអាមេរិក ព្រមទាំងអាចនឹងប្រឈមមុខ ទៅនឹងការដាក់ គុករយៈពេល១៤ខែថែម ទៀតផងដែរ។
គួរឲ្យដឹងដែរថា រថក្រោះនេះបានប្រើប្រាស់ទាហាន ដល់ទៅ២០នាក់ ព្រមទាំងរយៈពេលជាង៩ម៉ោង ទើបអាចទាញយកវាចេញ ពីផ្ទះនោះបានសម្រេច៕
ប្រែសម្រួល៖ស៊ុនលី