ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ទិញរថក្រោះចាស់ៗ ជាច្រើនផ្គត់ផ្គង់ឲ្យអ៊ុយក្រែន

រូបភាពពី៖​ AFP

បរទេស៖ ក្រុមហ៊ុនផលិតអាវុធរបស់ប្រទេសអាល្លឺម៉ង់ Rheinmetall បានធ្វើការបញ្ចាទិញរថក្រោះប្រភេទ Leopard 1 ជាច្រើនគ្រឿងពីក្រុមហ៊ុនឈ្មួញ កណ្តាលនៅប្រទេសប៊ែលហ្ស៊ិក សម្រាប់ផ្គត់ផ្គង់ទៅឲ្យប្រទេសអ៊ុយក្រែន។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថារថក្រោះទាងនោះស្ថិតនៅក្នុងលក្ខខណ្ឌចាស់ៗ ខ្លាំងដែលក្នុងចំណោមនោះមានខ្លះអាចប្រើប្រាស់បានតែជាមួយនឹងមុខងារមួយចំនួនប៉ុណ្ណោះ។

ការប្រកាសដែលត្រូវធ្វើឡើងដោយក្រុមហ៊ុនផ្ទាល់ បានឲ្យដឹងទៀតថាក្នុងចំណោមនោះរថក្រោះប្រមាណជា៣០គ្រឿងនឹងត្រូវប្រគល់ឲ្យយោធាអ៊ុយក្រែន និងសល់ក្រៅពីនោះនឹងត្រូវយកទៅជួសជុល ឬទុកសម្រាប់ដោះដូរយកគ្រឿងបន្លាស់ប៉ុណ្ណោះ។

គួរឲ្យដឹងដែរថាអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា រថក្រោះគឺជាផ្នែកផ្សេង នៃកញ្ចប់ជំនួយយោធាដែលប្រកាសដោយរដ្ឋមន្ត្រីការពារជាតិ Oscar Pistorius ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងប្រទេសលីទុយអានី កាលពីខែមុន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top