ព័ត៌មានអន្តរជាតិ

ជនជាតិអាល្លឺម៉ង់ ភាគច្រើនប្រឆាំង នឹងការបញ្ជូនអាវុធចំងាយឆ្ងាយឲ្យក្រុងគៀវ

រូបភាពពី៖​ XINHUA

បរទេស៖​ យោងតាមការស្ទង់មតិថ្មីដែលប្រកាសនៅលើយ RTL និង n-tv ចេញផ្សាយកាលពីថ្ងៃអង្គារ ម្សិលមិញនេះបានរកឃើញថាជនជាតិអាល្លឺម៉ង់ ភាគច្រើនបានធ្វើការជំទាស់នឹងការផ្តល់ឱ្យ នូវទីក្រុងគៀវនូវកាំជ្រួចរយៈចម្ងាយឆ្ងាយដែលអាចប្រើដើម្បីវាយប្រហារគោលដៅជ្រៅនៅក្នុងទឹកដីរុស្ស៊ី។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងទៀតថាការស្រាវជ្រាវដែលត្រូវធ្វើឡើងដោយវិទ្យាស្ថាន Forsa ​បានរកឃើញថាពលរដ្ឋតែ២៨ភាគរយប៉ុណ្ណោះដែលមានបំណងចង់ឲ្យរដ្ឋាភិបាល របស់ខ្លួនក្នុងការផ្កត់ផ្គង់ងអ៊ុយក្រែននូវមីស៊ីល Taurus ដែលអាចបំពាក់ក្បាលគ្រាប់ទំងន់ដល់ទៅ៥០០គីឡុក្រាមហើយហោះបានចំងាយដល់ទៅ៥០០គីឡូម៉ែត្រ។

គួរឲ្យដឹងដែរថាអ៊ុយក្រែនបានស្នើសុំ មីស៊ីលTaurus ចាប់តាំងពីចុងខែឧសភាមកម្ល៉េះទោះបីជាយ៉ាងណាក៏ដោយ នៅពេលនោះ កាសែត Frankfurter Allgemeine Zeitung បានអះអាងថា រដ្ឋាភិបាលអាល្លឺម៉ង់នៅមានមន្ទិលចំពោះសំណើនេះ ដោយសង្ស័យថាទីក្រុងគៀវនឹងប្រើប្រាស់អាវុធប្រកបដោយប្រសិទ្ធភាពឬបែជាអាចនឹងធ្វើឲ្យមានការកើនឡើង នូវជម្លោះដែលមិនអាចគ្រប់គ្រងបានទៅវិញ។

ការព្រួយបារម្ភស្រដៀងគ្នានេះក៏ត្រូវបានសម្តែងដោយអធិការបតីអាល្លឺម៉ង់ Olaf Scholzដែលបាននិយាយកាលពីខែមុនដែរដោយគាត់បានយល់ព្រមជាមួយប្រធានាធិបតីអាមេរិក Joe Biden ថាអាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិច មិនគួរត្រូវបានប្រើដើម្បីវាយប្រហារទឹកដីរុស្ស៊ីនោះទេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top