ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រព្រមាន៖ ការផ្ទុះភ្នំភ្លើងតូចៗនៅ Vesuvius និង Santorini អាចធ្វើឲ្យរលកយក្ស ស៊ូណាមិ បំផ្លាញបណ្តាញផ្លូវមួយចំនួន

ការសិក្សាថ្មីមួយបានព្រមានថា ការផ្ទុះភ្នំភ្លើងតូចមួយនៅ Vesuvius និង Santorini អាចបណ្តាលឲ្យមានឥទ្ធិពលដូមីណូ បង្កឲ្យមានរលកយក្សស៊ូណាមិ ដែលបំផ្លាញបណ្តាញខ្សែកាប ដែលលិចទឹក និងបិទព្រែកជីក Suez នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Cambridge ព្រមានថា វាមិនត្រឹមតែជាការផ្ទុះភ្នំភ្លើង បែប មេហ្គា-កូឡាស” បែបហូលីវូដដ៏កម្រអាចនាំឲ្យមាន មហន្តរាយដល់មនុស្សជាតិ។ បើយោងតាមក្រុមនេះ ការផ្ទុះឡើងតូចតាច នៅចំណុចតូចចង្អៀតទូទាំងពិភពលោក អាចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សកលសំខាន់ៗ។

ក្រុមអ្នកជំនាញបានកំណត់ អត្តសញ្ញាណចំណុចចំនួន ៧ ជាកន្លែងដែលចង្កោមភ្នំភ្លើង មានទំហំតូចតែសកម្មស្ថិតនៅជាប់ នឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ប្រសិនបើខ្វិនអាចមានផលវិបាក ជាសកលធ្ងន់ធ្ងរ។ តំបន់ទាំងនេះរួមមាន ក្រុមភ្នំភ្លើងនៅតៃវ៉ាន់ អាហ្វ្រិកខាងជើង អាត្លង់ទិកខាងជើង មេឌីទែរ៉ាណេនិងពាយ័ព្យអាមេរិក។

ការស្រាវជ្រាវនេះ ត្រូវបានដឹកនាំដោយអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលសិក្សា នៃសាកលវិទ្យាល័យ Ca mbridge សម្រាប់ការសិក្សាហានិភ័យ ដែលមានស្រាប់ (CSER) ។ លោកវេជ្ជបណ្ឌិត Lara Maniនៅ CSER បាននិយាយថា សូម្បីតែការផ្ទុះតូចតាច នៅតំបន់មួយដែលយើងកំណត់ អត្តសញ្ញាណអាចផ្ទុះផេះ ឬបង្កើតការរញ្ជួយធំល្មម ដើម្បីបង្អាក់បណ្តាញជាស្នូល នៃសង្វាក់ផ្គត់ផ្គង់ និងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ។

នៅពេលនេះការគណនា មានភាពស្រពិចស្រពិល ចំពោះការផ្ទុះដ៏ធំ ឬសេណារីយ៉ូសុបិន្តអាក្រក់ នៅពេលហានិភ័យទំនង ជាមកពីព្រឹត្តិការណ៍កម្រិតមធ្យម ដែលបិទការទំនាក់ទំនងអន្តរជាតិធំ ៗ បណ្តាញពាណិជ្ជកម្ម ឬមជ្ឈមណ្ឌលដឹកជញ្ជូន។

នេះជាការពិតនៃការរញ្ជួយដី និងអាកាសធាតុខ្លាំង ក៏ដូចជាការផ្ទុះភ្នំភ្លើង។ លោកវេជ្ជបណ្ឌិត Mani បាននិយាយថា វាដល់ពេលដែលអរិយធម៌ ត្រូវផ្លាស់ប្តូររបៀបយើងមើលហានិភ័យ ភ្នំភ្លើងយ៉ាងខ្លាំង៕ ដោយ៖លី ភីលីព

Most Popular

To Top