អៀរឡង់៖អ្នកវិទ្យាសាស្ត្របានរកឃើញថា ការប្តូរលាមកពីកណ្តុរវ័យក្មេងទៅជាកណ្តុរចាស់បានជួយការពារការថយចុះការយល់ដឹង ហើយសង្ឃឹមថា វាអាចជំរុញការព្យាបាលថ្មីចំពោះមនុស្សជាតិនាខាងមុខនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អតិសុខុមប្រាណរស់នៅក្នុងរាងកាយមនុស្សមានផលប៉ះពាល់ដល់សុខភាព និងប្រែប្រួល ទៅតាមអាយុ ចំណែកបាក់តេរីដែលជាមិត្តអាចមានឥទ្ធិពលជន៍លើប្រព័ន្ធការពាររាងកាយ។ អ្នកស្រាវជ្រាវបានយកអតិសុខុមប្រាណមាន នៅក្នុងលាមកសត្វកណ្តុរក្មេងជាងហើយដាក់វាទៅក្នុងកណ្តុរចាស់បន្ទាប់ មកតាមដានការផ្លាស់ប្តូរខួរក្បាលតាមពេលវេលា។

យោងតាមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ College Cork ប្រទេសអៀរឡង់ថា បច្ចេកទេសប្តូរសរីរាង្គនេះប្រឆាំងនឹងការផ្លាស់ប្តូរដែលទាក់ទងនឹងភាពចាស់នៅក្នុងសត្វកណ្តុរចាស់។ ក្រុមនេះនិយាយថា ការរកឃើញបង្ហាញពីវិធីព្យាបាលនាពេលអនាគតផ្លាស់ប្តូរតុល្យភាពបាក់តេរីក្នុងពោះវៀនអាចជួយព្យាបាលការថយចុះការយល់ដឹងទាក់ទងនឹងភាពចាស់របស់មនុស្សនាពេលអនាគត។

នៅពេលនិយាយអំពីការធ្វើឲ្យមានតុល្យភាព បាក់តេរីឡើងវិញនៅក្នុង មនុស្ស អ្នកស្រាវជ្រាវនិយាយថា ជម្រើសរបបអាហារជំនួសការប្តូរលាមកអាចបង្ហាញពីដំណោះស្រាយដែលឆ្ងាញ់ជាង។ នៅពេលរាងកាយរបស់យើងកាន់តែចាស់ទៅអ្វីដែលគេហៅថា បាក់តេរីមិត្តអាចត្រូវបានជំនួសបន្តិចម្តងៗ ជាមួយនឹងបាក់តេរីបង្កឲ្យ មានការរលាករ៉ាំរ៉ៃ មុខងារមេតាប៉ូលីស និងជំងឺ៕ ដោយ៖លី ភីលីព
