ព័ត៌មានអន្តរជាតិ

ការស្រាវជ្រាវ ៖ ការទទួលទានទឹក គ្រប់គ្រាន់ អាចការពារ ឬបន្ថយល្បឿន នៃជំងឺខ្សោយបេះដូង

អាមេរិក ៖ ការសិក្សាមួយបានសន្និដ្ឋានថា លោកគួរតែការទទួលទាន ឲ្យបានគ្រប់គ្រាន់គឺចំនួនទឹក ៨ កែវ ជាប្រចាំក្នុងមួយថ្ងៃ អាចជួយការពារ ឬបន្ថយការចាប់ផ្តើម នៃជំងឺខ្សោយបេះដូង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

អ្នកជំនាញមកពីវិទ្យាស្ថាន សុខភាពជាតិអាមេរិក បានត្រួតពិនិត្យសុខភាព និងអ្វីដែលគេហៅថា កំហាប់សូដ្យូមសេរ៉ូមចំនួន ១៥.៧៩២ នាក់ដំបូងមនុស្សវ័យកណ្តាល អាយុលើសពី ២៥ ឆ្នាំ ។

កំហាប់សូដ្យូមក្នុងសេរ៉ូម គឺជារង្វាស់នៃទម្លាប់ផ្តល់ជាតិទឹក ដោយផ្អែកលើបរិមាណសូដ្យូម នៅក្នុងឈាមដោយសារអ្នក ផឹកកាន់ តែតិចវាកាន់តែប្រមូលផ្តុំ។
នៅពេលមនុស្សមិនទទួល ទានទឹក គ្រប់គ្រាន់រាងកាយនឹងរក្សាទឹក ក្នុងការឆ្លើយតបដោយដំណើរ ការសកម្មដែលត្រូវបាន គេដឹងថា រួមចំណែកដល់ការវិវត្ត នៃជំងឺខ្សោយបេះដូង ។ អ្នកជំនាញជាច្រើនណែនាំឲ្យផឹកទឹកប្រហែល ២ លីត្រជារៀងរាល់ថ្ងៃ (១,៦-២,១ សម្រាប់ស្ត្រី និង ២-៣ សម្រាប់បុរស) ប៉ុន្តែការស្រាវជ្រាវកន្លង មកបានបង្ហាញថា មនុស្សជាច្រើនមិនទទួល បានលទ្ធផលនេះទេ ។

ការស្រាវជ្រាវត្រូវ បានធ្វើឡើងដោយ Natalia Dmitrieva នៃវិទ្យាស្ថានជាតិសុខភាពអាមេរិក និងសហការី ។ លោកវេជ្ជបណ្ឌិត Dmitrieva បាននិយាយថា ការស្រាវជ្រាវរបស់យើង បង្ហាញថា ការរក្សាជាតិទឹកបានល្អ អាចការពារ ឬបន្ថយល្បឿននៃការផ្លាស់ប្តូរនៅក្នុងបេះដូង ដែលនាំឲ្យមានជំងឺ ខ្សោយបេះដូង។
ការស្រាវជ្រាវបាន បង្ហាញថា យើងត្រូវយកចិត្តទុកដាក់ ចំពោះបរិមាណសារធាតុរាវ ដែលយើងទទួលទាន ជារៀងរាល់ថ្ងៃ និងចាត់វិធានការ ប្រសិនបើយើង ឃើញថាយើងផឹកតិចពេក។ ការសិក្សារបស់ពួកគេក្រុមនេះ បានត្រួតពិនិត្យមនុស្សវ័យ កណ្តាលចំនួន ១៥.៧៩២ នាក់ក្នុងកំឡុងពេល នៃការវាយតម្លៃចំនួន ៥ មានរយៈពេល ២៥ ឆ្នាំ ៕ ដោយ៖លី ភីលីព

Most Popular

To Top