បរទេស៖សហរដ្ឋអាមេរិក បាននិយាយនៅពេលថ្មីៗនេះថា កងកម្លាំងសន្តិសុខ នៃប្រទេសអាហ្វហ្គានីស្ថាន ត្រូវតែការពារប្រទេសពួកគេ ក្រោយពួកបះបោរតាលីបង់ វាយដណ្ដើម យកបានទីរួមខេត្តចំនួន៦ ព្រមទាំងទីក្រុង តាមព្រំដែននិងច្រកជំនួញ។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Guardian នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយ នៅក្នុងសន្និសីទកាសែតមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះថា “ប្រទេសពួកគេត្រូវការការពារនាពេលបច្ចុប្បន្ននេះ ហើយវាគឺជា ការប្រឹងប្រែង តស៊ូរបស់ពួកគេ”។

លោក John Kirby បានមានប្រសាសន៍យ៉ាងដូច្នេះបន្តថា “ទាំងនេះគឺជាកម្លាំងយោធាពួកគេ ទាំងនេះគឺជាទីរួមខេត្តពួកគេ ប្រជាជនពួកគេត្រូវការពារ ហើយវាពិតជានឹងធ្លាក់ដល់ថ្នាក់ដឹកនាំ ដែលពួកគេចង់មានឆន្ទះបញ្ចេញនៅទីនេះ ក្នុងពេលដ៏ពិសេសនេះ”។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នា នៅក្នុងជម្លោះដ៏យូររបស់ អាហ្វហ្គានីស្ថាន នាពេលថ្មីៗនេះ បានកើនកម្តៅជាខ្លាំង ចាប់តាំងពីខែឧសភាមក ជាពេលដែលកងកម្លាំ ងចម្រុះយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក បានចាប់ផ្តើមដំណាក់ កាលចុងក្រោយនៃការដកទ័ព ដែលបានកំណត់ឲ្យចប់សព្វគ្រប់ នៅមុនផុតខែនេះ៕
