ព័ត៌មានអន្តរជាតិ

Elon Musk ធ្វើការដេញថ្លៃ ផលិតអាវឈុត អវកាស របស់ណាសា និងប្តេជ្ញាថា នឹងធ្វើឲ្យពួកគេមានតម្លៃថោក ជាងស្លាកតម្លៃ ១ ពាន់លានដុល្លារ និងលឿនជាងមុន

អាមេរិក ៖ លោក Elon Musk បានស្ម័គ្រចិត្ត ទៅក្រុមហ៊ុន SpaceX ដើម្បីអភិឌ្ឍនយានអវកាស បេសកកម្មព្រះច័ន្ទ Artemis របស់អវកាសណាសា បន្ទាប់ពីមានព័ត៌មាន កាលពីថ្ងៃអង្គារថា យាននេះនឹងត្រូវចំណាយ ពេល២ឆ្នាំលើសពីការរំពឹងទុក ដែលជំរុញឲ្យបេសកកម្មនេះ សម្រេចបាន តាមកាលវិភាគឆ្នាំ ២០២៤ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

បើយោងតាមរបាយការណ៍មួយថា ការធ្វើសវនកម្មពីការិយាល័យ អធិការកិច្ចរបស់ទីភ្នាក់ងារ បានរកឃើញថា អង្គការណាសា កំពុងចំណាយប្រាក់ជាង ១ ពាន់លានដុល្លារ ដើម្បីបង្កើតឈុតនេះ នៅពេលដែល២ឈុតដំបូង បានត្រៀមរួចរាល់នឹង មិនកើតឡើងទេ រហូតដល់ខែមេសាឆ្នាំ ២០២៥ ។

លោក Musk បានចាប់យកការ ពន្យារពេលតាមរយៈ tweet ដែលបង្ហោះដោយអ្នកយកព័ត៌មាន អវកាសរបស់ស្ថានីយ ទូរទស្សន៍ CNBC លោក Michael Sheetz ដែលមហាសេដ្ឋីរូបនេះ បានអត្ថាធិប្បាយថា SpaceX អាចធ្វើបានប្រសិនបើចាំបាច់ ។ លើបណ្តាញ tweet ក៏បានកត់សម្គាល់ផងដែរថា មានក្រុមហ៊ុនចំនួន ២៧ ផ្សេងគ្នា ដែលផ្គត់ផ្គង់ គ្រឿង បន្លាស់សម្រាប់ឈុត Artemis ហើយលោក Musk បានអត្ថាធិប្បាយថា បញ្ហានេះអាច បណ្តាលមកពីមានចុងភៅ ច្រើនពេកនៅក្នុងផ្ទះបាយ ។

លោកSandra Johnson មន្រ្តីកិច្ចការសាធារណៈនៃយានអវកាស នៅណាសាបានប្រាប់តាម អ៊ីម៉ែលថា Artemis រួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងណាសាដៃគូអន្តរជាតិ របស់ខ្លួន និងដៃគូឧស្សាហកម្ម ដើម្បីបញ្ជូនមនុស្សទៅភពព្រះច័ន្ទ ។ បច្ចុប្បន្នអង្គការណាសា កំពុងទទួលយកមតិយោបល់ ពីឧស្សាហកម្មចំពោះសេចក្តីព្រាងសំណើរសុំ (RFP) សម្រាប់យុទ្ធសាស្ត្រ របស់ទីភ្នាក់ងារនេះ ក្នុងការទិញអាវយឺត ពាណិជ្ជកម្មឧបករណ៍ និងសេវាកម្មសម្រាប់ប្រើប្រាស់ លើបេសកកម្មអាតេមីសនិងស្ថានីយ អវកាសអន្តរជាតិ ។

អង្គការណាសាមានគម្រោងបញ្ចេញ RFP ផ្លូវការ នៅដើមរដូវស្លឹកឈើជ្រុះ ឱកាសនេះនឹងបើកចំហ ចំពោះឧស្សាហកម្ម ទាំងអស់៕ដោយ៖លី ភីលីព

Most Popular

To Top