ព័ត៌មានអន្តរជាតិ

ផ្នែកមួយ នៃប្រទេសអ៊ីតាលី កើនឡើងកំដៅ អាក្រក់បំផុត មិនធ្លាប់មាននៅអ៊ឺរ៉ុប

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាកោះមួយនៅប្រទេសអ៊ីតាលី ដែលមានឈ្មោះថា Sicily ទើបត្រូវបានគេរាយការណ៍ បានទទួលសីតណ្ហភាព ដ៏អាក្រក់បំផុតមួយ ដែលមិនធ្លាប់កើត មានឡើយ នៅក្នុងតំបន់អ៊ឺរ៉ុបទាំងមូល ឬប្រមាណ ជា៤៨,៨អង្សា ។

អជ្ញាធរក្នុងតំបន់ បានរាយការណ៍ អំពីកម្រិតនៃសីតណ្ហភាពនេះ ប៉ុន្តែនៅត្រូវរងចាំមើលការសង្កេត និងត្រួតពិនិត្យផ្ទៀងផ្ទាត់សាជាថ្មី ដោយអង្គការទទួលបន្ទុក ឧតុនិយមពិភពលោកឬ WMO ជាមុនសិន។

រលកកំដៅ កាលពីពេលចុងក្រោយនេះ នៅក្នុងប្រទេសអ៊ីតាលី ត្រូវបានគេដឹងថាបានកើតឡើង ដោយសារតែព្យុះរលកកំដៅ ដែលមានឈ្មោះថា Lucifer ដែលបានធ្វើដំណើរ តាំងតែទ្វីបអាហ្រ្វិកមកម្ល៉េះ ។

គួរឲ្យដឹងដែរថា តាមការ ព្យាករណ៍ Lucifer នឹងត្រូវធ្វើដំណើរឆ្ពោះ ទៅកាន់ភាគខាងជើង នៃទឹកដីអ៊ីតាលី បន្ថែមទៀត ហើយក៏បន្តកើនឡើងកំដៅផងដែរ នៅតាមទីក្រុងធំៗមួយចំនួន ដែលក្នុងនោះក៏មានដូចជា ទីក្រុងរ៉ូមផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top