ព័ត៌មានអន្តរជាតិ

ការធ្វើរោគ វិនិច្ឆ័យជំងឺ វង្វេង ៖ អ្នកវិទ្យាសាស្ត្របង្កើត AI អាចកំណត់អត្តសញ្ញាណ ស្ថានភាពពីការស្កេន ខួរក្បាលតែមួយឆ្នាំមុន ការចងចាំចាប់ ផ្តើមរសាត់

អង់គ្លេស ៖ ប្រព័ន្ធបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិតត្រូវបានគេប្រើ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺវង្វេងវង្វាន់ ដោយអ្នកវិទ្យាសាស្ត្រ ដែលនិយាយថា វាអាចធ្វើរោគវិនិច្ឆ័យជំងឺនេះ ដោយការស្កេនខួរក្បាល តែមួយនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រ ឌៀលីម៉ែល ។

បច្ចុប្បន្ននេះការសាកល្បង ព្យាបាលមុន ប្រព័ន្ធនេះអាចធ្វើរោគវិនិច្ឆ័យជំងឺ វង្វេងវង្វាន់ជាច្រើនឆ្នាំមុន ពេលរោគសញ្ញាដំបូងកើតឡើង ទោះបីជាគ្មានសញ្ញា នៃការខូចខាត នៅលើការស្កេនក៏ដោយ ។ អ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Alan Turing នៅ Cambridge បានពន្យល់ថា វាត្រូវការការស្កែន និងតេស្តិ៍ជាច្រើន ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺវង្វេង វង្វាន់ ហើយនៅពេលវាបញ្ចប់ប្រហែល ជាយឺតពេលក្នុងការបង្កើតឱសថមួយ ចំនួនអាចជួយសម្រួល ដល់ស្ថានភាពនេះ ។

ប្រព័ន្ធថ្មីនេះប្រៀប ធៀបការ ស្កែនខួរក្បាលរបស់អ្នក ដែលព្រួយបារម្ភថា ពួកគេអាចមានជំងឺវង្វេងវង្វាន់ ជាមួយនឹង ការស្កេនពីអ្នកជំងឺ វង្វេងវង្វាន់រាប់ពាន់ នាក់ដើម្បីកំណត់អត្តសញ្ញាណគំរូ ។ បើយោងតាមក្រុមបាននិយាយថា ការអាចធ្វើរោគវិនិច្ឆ័យ ស្ថានភាពបានទាន់ពេល សូម្បីតែមុនពេលមាន សញ្ញាណាមួយ អាចមើលឃើញនៅលើការស្កេន នឹងធ្វើឲ្យរបៀបរស់នៅ និងអន្តរាគមន៍ផ្នែកវេជ្ជសាស្រ្ត ពន្យារពេលការចាប់ផ្តើម។
ដើម្បីស្វែងយល់ថា តើប្រព័ន្ធថ្មីនេះមានប្រសិទ្ធភាពចំពោះអ្នកជំងឺ យ៉ាងដូចម្តេចការសាកល្បង មនុស្សប្រហែល ៥០០ នាក់ដែលសង្ស័យថា មានជំងឺ ឬខ្លាចការវិវត្តទៅរកវានឹងត្រូវបានអនុវត្តនៅមន្ទីរពេទ្យ Addenbrooke’s Cambridge និងគ្លីនិកចងចាំដទៃទៀត នៅចក្រភពអង់គ្លេស ។

លោក Zoe Kourtzi សាស្រ្តាចារ្យផ្នែកប្រសាទ វិទ្យាគណនានៅវិទ្យាស្ថាន Alan Turing និងសាស្រ្តាចារ្យចិត្តវិទ្យា ពិសោធន៍នៅសាកលវិទ្យាល័យ Cambridge បាននិយាយថា លទ្ធផលពីបុគ្គល ដែលបានសិក្សានឹងត្រូវបញ្ជូន ទៅវេជ្ជបណ្ឌិត របស់ពួកគេបើចាំបាច់ ៕ ដោយ៖លី ភីលីព

Most Popular

To Top