អាមេរិក ៖ គេហទំព័រមួយប្រើបច្ចេកវិទ្យា ក្លែងក្លាយ ដើម្បីប្រែក្លាយរូបថតតារាស្រ្តីល្បីៗ ជាប្រចាំថ្ងៃឲ្យទៅជារូបអាក្រាត កាយក្លែងក្លាយកំពុងធ្វើឲ្យ មានការខឹងសម្បារ និងការមើលរាប់លានទំព័រ ខណៈអ្នកជំនាញផ្នែក សន្តិសុខអះអាងថា គ្មានអ្វីដែលពួកគេអាចធ្វើបាន ដើម្បីបញ្ឈប់វាឡើយ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
គេហទំព័រ The Huffington Post បានរាយការណ៍ថា គេហទំព័រដែលមានអាយុមួយឆ្នាំនេះ ទទួលបានការទស្សនាច្រើន ជាង ៣៨ លានដង ចាប់តាំងពីដើមឆ្នាំ ២០២១ ។ HuffPo បានបដិសេធប្រាប់ឈ្មោះគេហទំព័រនោះទេ ប៉ុន្តែ BBC បានកំណត់អត្តសញ្ញាណវា ថា Deepsukebe ដោយគេហទំព័រទាំង២សំដៅ លើភាសានៅលើគេហទំព័រ ដោយអះអាងថា បេសកកម្មរបស់ខ្លួនគឺធ្វើឲ្យក្តីសុបិន្ត របស់បុរសទាំងអស់ក្លាយជាការពិត ។
ចំណែក Deepsukebe បានហៅខ្លួនវាថា ជាមនុស្សអាក្រាត ដោយប្រើ AI ហើយគេហទំព័រអះអាងថា ពួកគេមិនរក្សាទុករូបថតក្លែងក្លាយ ដែលកាត់តនោះឡើយ ប៉ុន្តែជាផ្ទាំងរូបភាពមានកម្មវិធីលើកទឹកចិត្ត ដែលចែករម្លែកបណ្តាញ ទំនាក់ទំនងរបស់ពួកគេ។ អ្នកប្រើប្រាស់អាចចុចលើរូបភាព ស្រាតកាន់តែលឿន មានន័យថា អ្នកប្រើប្រាស់ក៏អាចបង់ថ្លៃ ប្រចាំខែជារូបិយប័ណ្ណឌីជីថល ដើម្បីចៀសវាងដែនកំណត់ នៃរូបភាពមួយរៀងរាល់ ២ ម៉ោងម្តង)។
កាលពីខែមុនសហរដ្ឋអាមេរិក គឺជាប្រភពចរាចរឈានមុខគេ របស់គេហទំព័រ បន្ទាប់មកទៀត គឺប្រទេសថៃ តៃវ៉ាន់ អាល្លឺម៉ង់ និងចិន ហើយរូបភាពស្រាតទំាងនោះ ដែលត្រូវបានលុបចោល អស់ហើយ ប៉ុន្តែបែរជាត្រូវគេហទំព័រ មួយនេះបង្ហាញ ពីរូបភាពមុន និងក្រោយរបស់ស្ត្រី អាស៊ីទាំងស្រុងទៅវិញ ៕ដោយ៖លី ភីលីព