ព័ត៌មានអន្តរជាតិ

ចរាចរ​ ធ្វើដំណើរ​ តាមផ្លូវអាកាស របស់ប្រទេស អៀរឡង់ ស្ទុះឡើងវិញខ្លាំង ជាង២៣០ភាគរយ

បរទេស ៖ យោងតាមការបង្ហាញ ជាផ្លូវការដោយការិយាល័យ ត្រួតពិនិត្យស្ថិតិរបស់ប្រទេស អៀរឡង់ឬ CSO កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថាចំនួន នៃអ្នកធ្វើដំណើរតាមផ្លូវអាកាស របស់ប្រទេស តាមរយៈអាកាសយានដ្ឋាន អន្តរជាតិសំខាន់ត្រឹមតែខែមិថុនា កន្លងទៅនេះបានកើនឡើងវិញ យ៉ាងខ្លាំងដល់ទៅ២៣០ភាគរយធៀបទៅនឹង ខែដូចគ្នានេះកាលពីឆ្នាំទៅ ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលក៏បានបញ្ជាក់ដែរថា ទោះបីជាយ៉ាងណាក្តីចរាចរនេះ នៅតែមានចំនួនតិចជាងកម្រិតដែលអៀរឡង់ ធ្វើបានកាលពីមុនសម័យរាតត្បាត របស់កូវីដនៅឡើយទេ ទោះបីជាដំណើរការហោះហើរ ត្រូវបានគេមើលឃើញ
ថាមានភាពមមាញឹកខ្លាំង នៅក្នុងអាកាសយានដ្ឋានធំ បំផុតរបស់ប្រទេសទាំង៥ក្តី។

តាមតួលេខក៏បានបង្ហាញដែរថាអ្នកធ្វើដំណើរតាមអាកាសមាន ចំនួនដល់ទៅ៣០៩ ៨៧៩នាក់ពោលគឺកើនឡើង ប្រមាណជា២២៩,៣ភាគរយធៀប ទៅនឹងខែមិថុនាដូចគ្នាកាលពីឆ្នាំ២០២០ ។

គួរឲ្យដឹងដែរថា អាកាសចរ របស់ប្រទេសអៀរឡង់ គឺមិនបានទទួលផលប៉ះពាល់ឡើយ នៅក្នុងរយៈពេល២ ខែដំបូង នៃដើមឆ្នាំ២០២០ គឺខែមករានិងកុម្ភៈដោយអាកាសយានដ្ឋាន សំខាន់ទាំង៥អាចទទួលស្វាគមន៍ភ្ញៀវ ទេសចរណ៍សរុបដល់ទៅ៤,៧លាន
នាក់ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top