អង់គ្លេស ៖ តារាវិទូបាននិយាយថា ភពព្រហស្បតិ៍នឹងធ្វើការសម្តែង សម្រាប់អ្នកប្រមាញ់ភពផែនដី នៅចុងសប្តាហ៍នេះ ដោយផ្តល់ឱកាសឲ្យមនុស្សជាតិ អាចឃើញយក្ស ឧស្ម័នដ៏អស្ចារ្យ ដោយភ្នែកទទេ បានយ៉ងងាយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
តារាវិទូបានបន្តថា វានឹងលេចចេញ ជាផ្កាយភ្លឺ បើទោះបីជាវានឹងមិនភ្លឺដូចផ្កាយនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ ហើយថែមទាំង មានឱកាស ចាប់បាននូវពន្លឺព្រះច័ន្ទ ៧៩ ធំបំផុតទាំង៤ នៃភពព្រហស្បតិ៍ប្រសិន បើអ្នកមើលតាមរយៈកែវយឺត ។ នេះគឺដោយសារតែភពផែនដី នឹងស្ថិតនៅក្នុង ការប្រឆាំង មានន័យថា នៅពេលផែនដីឆ្លងកាត់រវាងព្រះអាទិត្យ និងភពព្រហស្បតិ៍វានឹង ផ្ទុយពីព្រះអាទិត្យ ។
អ្នកជំនាញនិយាយថា ពេលវេលាដ៏ល្អបំផុតដើម្បីមើលវាពីចក្រភពអង់គ្លេសគឺ២ឬ៣ម៉ោងបន្ទាប់ពីថ្ងៃលិច។ លោក Bryony Lanigan តារាវិទូនៅឯ Royal Observatory Greenwich បាននិយាយថា នៅពេលភពមួយនៅទល់មុខគ្នា នោះវាស្ថិតនៅម្ខាងទៀតនៃផែនដីទល់នឹងព្រះអាទិត្យ ប្រសិនបើអ្នកក្រឡេក មើលប្រព័ន្ធព្រះអាទិត្យ ពីខាងលើហើយគូសបន្ទាត់ ពីភពព្រហស្បតិ៍ទៅព្រះអាទិត្យ នៅពេល ភពព្រហស្បតិ៍ប្រឆាំង វានឹងឆ្លងកាត់ផែនដី ។
នេះមិនចាំបាច់មានន័យថា ភពផែនដីស្ថិតនៅជិតផែនដីបំផុត នោះទេ ដោយសារតែលក្ខណៈ រាងអេលីបនៃគន្លងរបស់ភព នេះអាចកើតឡើងមួយថ្ងៃ ឬពីរថ្ងៃទាំងសង្ខាង។ លោក Lanigan បានបន្តថាភពនានាជាធម្មតា ប្រឆាំងក្នុងរយៈពេលខ្លីណាស់ ប៉ុន្តែក្នុងអំឡុងពេលនោះគេអាច មើលឃើញដោយភ្នែកទទេ ៕ដោយ៖លី ភីលីព