ព័ត៌មានអន្តរជាតិ

ទូតរុស្ស៊ី៖ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ភៀ់សខ្លួនជាមួយឡាន ៤ គ្រឿង ដឹកលុយពេញៗ

បរទេស៖ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានភៀសខ្លួនចេញពីទីក្រុងកាប៊ុល ទៅកាន់តាជីគីស្ថាន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធតាលីបង់ បានចូលរដ្ឋធានីអាហ្វហ្គានីស្ថាន ដោយគ្មានការប្រយុទ្ធគ្នា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យស្ថានទូតរុស្ស៊ីបានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃច័ន្ទនេះថា អតីតប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani ដែលបានចុះចេញពីតំណែងដើម្បីការពារអំពើហឹង្សាបន្ថែមទៀតនៅក្នុងប្រទេសរបស់លោកនោះ គឺលោកបានភៀសខ្លួនចេញពីទីក្រុងកាប៊ុល អមដោយរថយន្តជាច្រើនគ្រឿងដែលមានលុយពេញ។

អ្នកនាំពាក្យបេសកកម្មការទូតរុស្ស៊ីលោក Nikita Ishenko បាននិយាយថា ចំពោះការដួលរលំនៃរបបនេះ វាមានលក្ខណៈល្អិតល្អន់បំផុតដោយវិធីដែលលោក Ghani បានភៀសខ្លួនចេញពីអាហ្វហ្គានីស្ថាន៖ រថយន្តចំនួន ៤ គ្រឿង ដឹកលុយពេញ បានព្យាយាមដាក់ប្រាក់មួយផ្នែកចូលទៅក្នុងឧទ្ធម្ភាគចក្រ ហើយលុយមួយចំនួនបានធ្លាក់នៅលើផ្លូវរត់របស់ឧទ្ធម្ភាគចក្រ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top