ព័ត៌មានអន្តរជាតិ

ពេលនេះបម្រាមចាស់ៗ បែបផ្ដាច់ការ នៅអាហ្វហ្កានីស្ថាន គៀបសង្កត់លើស្ត្រី ចេញមកវិញទៀតហើយ

ក្រោយប្រទេសអាហ្វហ្គានីស្ថានធ្លាក់នៅក្រោមដៃ ក្រុមសកម្មប្រយុទ្ធ តាលីបង់ មហាជននៅជំុវិញពិភពលោក សម្តែងការព្រួយបារម្ភនិងអាណិតអាសូរចំពោះ ជោគវាសនារបស់ក្មេងស្រី និងស្រ្តី នៅក្នុងប្រទេសនេះ។ ដូចធ្លាប់បានដឹងរួចមកហើយ កាលពីពេល២០ឆ្នាំមុន គ្រាលដែលក្រុមតាលីបង់នៅដឹកនាំប្រទេស គឺច្បាប់សាសនាត្រូវបានអនុវត្តតឹងរុឹងមែនទែន ជាពិសេសទៅលើស្រ្តីតែម្តង។

មកទល់ពេលនេះ ការផ្ទេរអំណាចពេញលេញមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ប៉ុន្តែបម្រាមចាស់ៗ ដែលធ្លាប់អនុវត្តកាលពី២០ឆ្នាំមុន បានលេចចេញមកវិញស្ងាត់ៗ នៅអាហ្វហ្កានីស្ថាន ដោយនារីហាមចេញពីផ្ទះម្នាក់ឯង ពេលគ្មានបងប្អូនប្រុស ឬ ប្តី ជូនទៅ។ មិនតែប៉ុណ្តោះ នារីពេលចេញទៅក្រៅត្រូវពាក់សម្លៀកបំពាក់រុំជិតខ្លួន ដោយទុកតែនៅចន្លោះប្រឡង់ភ្នែក។

នៅមានច្បាប់ចាស់ៗមួយចំនួនទៀត ដែលសុទ្ធតែដាក់គំនាបលើស្រ្តី ប៉ុន្តែនៅមិនទាន់ឃើញក្រុម តាលីបង់ប្រកាសឱ្យប្រើនៅឡើយ។ មិនយូរមិនឆាប់ គេរំពឹងថា ក្រុមសកម្មប្រយុទ្ធមួយនេះ នឹងគាស់កកាយច្បាប់ដែលធ្លាប់ប្រើកាលពីពេល២០ឆ្នាំមុន យកមកប្រើប្រាស់ឡើងវិញ នៅក្នុងរបបដឹកនាំក្នុងឆ្នាំ២០២១នេះ៕ប្រភព៖http://sabay

Most Popular

To Top