វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន T-Mobile បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេត ការលេចធ្លាយទិន្នន័យ របស់ខ្លួនបន្ទាប់ពីមាននរណាម្នាក់ ចូលទៅវេទិកាអនឡាញ ផ្តល់ជូន ដើម្បីលក់ព័ត៌មានផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ទូរស័ព្ទដៃ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ក្រុមហ៊ុនបានបន្តថា ខ្លួនបានបញ្ជាក់ថា មានការចូលដំណើរការ ដោយគ្មានការអនុញ្ញាតចំពោះទិន្នន័យ T-Mobile មួយចំនួន ប៉ុន្តែនៅតែកំពុងកំណត់ វិសាលភាព នៃការរំលោភបំពាន និងអ្នកដែលត្រូវបានប៉ះពាល់ ។ ក្រុមហ៊ុនមានទំនុកចិត្តថា វាបានបិទច្រកចូល ដែលប្រើដើម្បីចូលដំណើរការ ។ លោកអនុប្រធានរបស់ Motherboard បានរាយការណ៍ថា មាននរណាម្នាក់ ដែលបានបង្ហោះនៅក្នុងវេទិកា សម្ងាត់មួយកំពុងផ្តល់ជូននូវការលក់ ទិន្នន័យផ្ទាល់ខ្លួនពីមនុស្ស ជាង ១០០ លាននាក់ ។
របាយការណ៍ របស់អនុប្រធាននិយាយថា ទិន្នន័យរួមមានលេខសន្តិសុខសង្គម លេខទូរស័ព្ទ ឈ្មោះអាស័យដ្ឋាន អត្តសញ្ញាណ អត្តសញ្ញាណ ឧបករណ៍តែមួយគត់ និងព័ត៌មានអំពីប័ណ្ណបើកបរ ។ ក្រុមហ៊ុន T-Mobile បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍តាមអ៊ីម៉ែលមួយថា ខ្លួនមិនទាន់បានកំណត់ថា តើទិន្នន័យអតិថិជនផ្ទាល់ខ្លួន ណាមួយជាប់ពាក់ព័ន្ធ និងមិនអាចបញ្ជាក់ពីចំនួន របាយការណ៍ដែលបាន ប៉ះពាល់នោះទេ។
ក្រុមហ៊ុនបានបន្ថែមថា យើងយកចិត្តទុកដាក់ការពារ អតិថិជនរបស់យើង យ៉ាងខ្លាំង ហើយយើងកំពុងធ្វើការ វិភាគយ៉ាងទូលំទូលាយរួម ជាមួយអ្នកជំនាញ ផ្នែកកោសល្យវិច្ច័យឌីជីថល ដើម្បីស្វែងយល់ពីសុពលភាព នៃការអះអាងទាំងនេះ និងយើងកំពុងសម្របសម្រួល ជាមួយការអនុវត្តច្បាប់ ។
ក្រុមហ៊ុន T-Mobile មានមូលដ្ឋាននៅទីក្រុង Bellevue រដ្ឋវ៉ាស៊ីនតោនបានក្លាយជាក្រុមហ៊ុន ផ្តល់សេវាកម្មទូរស័ព្ទចល័តធំបំផុត របស់ប្រទេសរួមជាមួយ AT&T និង Verizon បន្ទាប់ពីបានទិញក្រុមហ៊ុន Sprint ៕ដោយ៖លី ភីលីព