សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យ ដឹងកាលពីថ្ងៃចន្ទថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ចំនួន៤៣៤នាក់គិតក្នុង រយៈពេល២៤ ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់៥៦៩.៤៩២នាក់ ។
ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបានកើនឡើងដល់២០.៣៧៨.៥៧០នាក់ បន្ទាប់ពីមានអ្នកឆ្លងថ្មីចំនួន១៤.៤៧១នាក់ ត្រូវបានរកឃើញ ។
ប្រេស៊ីល បច្ចុប្បន្ននេះឈរលំដាប់លេខ២លើពិភពលោក ដែលអ្នកស្លាប់ច្រើនបំផុត ដោយសារជំងឺឆ្លងរាតត្បាត បន្ទាប់ពី សហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
