កីឡា

Messi ​ឆ្ងល់​ថា​មក​ដល់​ប្រេស៊ីល ​៣​ថ្ងៃ​ហើយ ទើប​មក​ឃាត់​អី​ពេល​នេះ​

ការ​ប្រកួត​រវាង​ក្រុម​ប្រេស៊ីល ​និង​អាហ្សង់ទីន​ត្រូវ​បាន​ផ្អាក​សិន ​ហើយ​បន្ទាប់​ពី​ក្រុម​សុខាភិបាលប្រេស៊ីល ​​រក​ឃើញ​ថា​កីឡាករ​អាហ្សង់ទីន ​៤​នាក់​ដែល​មក​ពី​អង់គ្លេស​ មិន​បាន​ធ្វើ​ចត្ដាឡីស័ក​ត្រឹម​ត្រូវ។

​ការ​ប្រកួត​ជម្រុះ World Cup ២០២២ ​ខាង​លើ​ចាប់​ផ្ដើម​បាន​តែ​បន្ដិច​ប៉ុណ្ណោះ ​ក៏​ត្រូវ​បាន​ខាង​សន្ដិសុខ​ចូល​មក​ផ្អាក​សិន ​ក្រោយ​ពី​ខាង​ប្រេស៊ីល​ទើប​រក​ឃើញ​ថា​កីឡាករ​ក្នុង ​ក្រុម​អាហ្សង់ទីន​ដល់​ទៅ ​៤​នាក់​មក​ពី​អង់គ្លេស។ ​បើ​តាម​ច្បាប់​កីឡាករ​ទាំង ​៤​នាក់​នោះ ​ត្រូវ​ធ្វើ​ចត្ដាឡឺស័ក​សិន​ទើប​អាច​លេង​បាន ​តែ​នេះ​ពួកគេ​មក​ដល់​ហើយ​ ក៏​មាន​អ្នក​ចូល​លេង​ប្រកួត​ថែម​ទៀត។

​ការ​រំសាយ​ពាក់​កណ្ដាល​ទី​បែប​នេះ ​បាន​ធ្វើ​ឱ្យ Messi ​ប្រធាន​ក្រុម​អាហ្សង់ទីន ​បាន​បង្ហាញ​អារម្មណ៍​ដែរ​ថា ​ក្រុម​របស់​ខ្លួន​បាន​មក​ដល់​ប្រេស៊ីល​៣​ថ្ងៃ​មក​ហើយ។ ​រយៈ​ពេល​នេះ ​សម​ណាស់​ខាង​ក្រសួង​សុខភិបាល​ ឬ​អ្នក​ពាក់ព័ន្ធ​បាន​ដឹង ​ហើយ​អាច​ទាក់ទង​កីឡាករ​ មក​ពី​អង់គ្លេស​ទៅ​ធ្វើ​ចត្ដាឡឺស័ក​បាន។ មិន​គួរ​ណា​មក​ចូល​ផ្អាក​ការ​ប្រកួត​ នៅ​ពាក់​កណ្ដាល​ទី​បែប​នេះ​ឡើយ៕

ប្រភព៖ Sabay

Most Popular

To Top