កីឡា

កូនប្រុសទី២របស់ Beckham ទទួលបានកុងត្រា អាជីពលើកដំបូង

កីឡាករ Romeo ដែលត្រូវជាកូនប្រុសទី២ របស់អតីតកីឡាករ David Beckham ទើបតែត្រូវបានប្រកាស ជាផ្លូវការម្សិលមិញថា នឹងត្រូវចូលរួមបាល់ទាត់ អាជីពជាមួយនឹងក្លឹប Lauderdale CF ដែលជាក្លឹបលេងនៅលីគទី២ របស់អាមេរិក ស្ថិតនៅក្នុងរដ្ឋ Florida។

ក្លឹបនេះផងដែរក៏ត្រូវបាន គេស្គាល់ដែរថា ជាក្លឹបសម្រាប់ប្រើប្រាស់ ជាក្រុមបម្រុងឲ្យក្លឹបរបស់លោក David Beckham គឺ Inter Miami ដែលបច្ចុប្បន្នកំពុងលេងនៅលីគ កំពូលអាមេរិកផងដែរ។

គួរឲ្យដឹងដែរថា Romeo គឺជាកូនប្រុសទី២ ក្នុងចំណោមកូនទាំង ៤នាក់របស់ David Beckham ហើយកាលពីមុនគាត់ក៏ធ្លាប់ ហ្វឹកហាត់ជាមួយនឹងក្លឹប Darren Powell ផងដែរហើយជឿជាក់ថា នឹងអាចបង្ហាញវត្តមានក្នុង ការប្រកួតលើកដំបូង នៅចុងសប្តាហ៍នេះហើយ ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top