កីឡា

Beckham បង្ហាញជំហគាំទ្រ Harry Kane ក្រោយធ្លាក់ចេញពីពានពិភពលោក

អតីតកីឡាករឆ្នើមរបស់អង់គ្លេសលោក David Beckham បានផ្តល់នូវការគាំទ្រជាសាធារណៈ ទៅកាន់កីឡាករប្រធានក្រុម Harry Kane ខណៈដែលកីឡាកររូបនេះ កំពុងមានអារម្មណ៍សោកសៅខ្លាំង មិនអាចជួយក្រុមអង់គ្លេសឡើងវគ្គបន្ត ហើយថែមទាំងបានខកខាន បាល់១១ម៉ែត្រ នៃការប្រកួតចុងក្រោយ ប៉ះនឹងក្រុមបារាំងថែមទៀតផង។

Kane បានខកខាន មិនអាចស៊ុតបានជោគជ័យ បាល់១១ម៉ែត្រ នៅក្នុងការប្រកួតដែលវា បានធ្វើឲ្យក្រុមអង់គ្លេសបរាជ័យ ក្រោមស្នាដៃរបស់បារាំង ក្នុងលទ្ធផល២ទល់១ ត្រូវធ្លាក់ចេញពីពានបាល់ទាត់ពិភពលោក ត្រឹមវគ្គ៨ក្រុមចុងក្រោយ ខណៈដែលបារាំង នឹងត្រូវឡើងទៅវគ្គបន្ត ហើយប្រកួតជាមួយនឹងក្រុមម៉ារ៉ុក។

លោក Beckham បានសរសេរសារលើកទឹកចិត្តបែបនេះថា៖ ក្រុមជម្រើសជាតិរបស់យើង នឹងបន្តរីកចម្រើនជាងនេះ។ នេះគឺជាអារម្មណ៍ដែលលំបាក នឹងទទួលយកនៅពេលដែលយើងធ្លាក់ចេញ ពីការប្រកួតជម្រុះ ប៉ុន្តែទាំងកីឡាកររបស់យើង គ្រូបង្វឹករបស់យើង និងអ្នកគាំទ្ររបស់យើង នៅតែមានមោទនភាព ចំពោះយើងជានិច្ច។ Kane គឺជាអ្នកដឹកនាំដ៏ពិតប្រកាដ ហើយគាត់នឹងអាចធ្វើឲ្យមានការកែប្រែថ្មីមួយ នៅឱកាសក្រោយៗ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top