កីឡា

David Beckham លើកហេតុផលសំខាន់២ ដោយឈរតម្រង់ជួរ ១២ម៉ោង ចូលគោរពព្រះមហាក្សត្រិយ៍ ទាំងទឹកភ្នែក

ភាពក្រៀមក្រំដ៏សោកសៅបំផុត​ សម្រាប់ប្រជាជន អង់គ្លេស មិនតែប៉ុណ្ណោះម្នាក់ ក្នុងចំណោមប្រជាជន អង់គ្លេសជាច្រើន ដែលបានឈរតម្រង់ជួរ ជាច្រើនម៉ោងដើម្បីគោរពដល់ ម្ចាស់ក្សត្រិយ៍ Elizabeth II នៅ ទីតាំងព្រះវិហារ Westminster Hall គឺ David Beckham។

ប្រជាជនជាច្រើននាក់ បានសម្រុកទៅទីក្រុងឡុងដ៍ ដើម្បីសម្ដែងការគោរព ចំពោះ ម្ចាស់ក្សត្រិយ៍ Elizabeth II ខណៈព្រះបរមសពម្ចាស់ក្សត្រិយ៍ តម្កល់នៅព្រះវិហារ Westminster Hall ខណៈចក្រភពអង់គ្លេសបន្តកាន់ទុក្ខ ចំពោះមរណភាព របស់ព្រះអង្គដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ដោយឡែកកាលពីថ្មីៗនេះ គេបានសង្កេតឃើញថាអតីតកីឡាករបាល់ទាត់អង់គ្លេស David Beckham ក៏បានបង្ហាញវត្តមានក្នុង ចំណោមប្រជាជន ទាំងមូលផងដែរ ដោយលោកបានមក ដល់តាំងពីព្រឹក ហើយរង់ចាំ នៅក្នុងជួរ រហូតដល់ជិត១៣ម៉ោង ។ នៅក្នុងវីដេអូ ដែលត្រូវបានថតដោយមនុស្ស ក្នុងចំណោមនោះបង្ហាញ ឱ្យឃើញពីសកម្មភាព ភក្ដីភាព និងការគោរពពី David Beckham ចំពោះម្ចាស់ក្សត្រិយ៍ Elizabeth II មិនតែប៉ុណ្ណោះ David ថែមទាំងសម្រក់ទឹកភ្នែកបង្ហាញភាពក្ដុកក្ដួល ចំពោះការយាងចាកឆ្ងាយ របស់ម្ចាស់ក្សត្រិយ៍ Elizabeth II។

បន្ទាប់ពីបាន ត្រូវបានគេ ថតវីដេអូ David ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រិយ៍ ដែលសោយទិវង្គតនោះ គេឃើញលោក នៅក្នុងវីដេអូអ៊ិនធឺណេត ទាំងទឹកភ្នែក ។ David ក៏បានបកស្រាយប្រាប់សារព័ត៌មាន ការដែល លោកឈរតម្រង់ជួរ ជាមួយមហាជន ដល់ទៅជិត១៣ម៉ោង និងឈរកម្មភាព សម្រក់ទឹក ភ្នែកឥតឈប់ឈរ ទី១គឺលោកបង្ហាញពីរការគោរព ។

លោកបានប្រាប់ ITV News ថា៖ «ព្រះមហាក្សត្រិយ៍ ពិតជាអស្ចារ្យខ្លាំងណាស់” ។ “ខ្ញុំអាចនិយាយបានថា ខ្ញុំបានចូលគាល់ទ្រង់ចំនួន ២ដង គឺសុទ្ធតែតាមរយៈអាជីពការងាររបស់ខ្ញុំ ។ ការលើកឡើងនេះ គឺសបញ្ជាក់ ពីទឹកចិត្ត​គោរព និងក្ដីស្រឡាញ់បំផុតចំពោះទ្រង់ ដែលលោកចាត់ទុកលើសពីស្ដេចស្រី ។

David Beckham បន្តថា៖ “ខ្ញុំមានសំណាងណាស់ ខ្ញុំតែងចង់តំណាងឱ្យប្រទេស របស់ខ្ញុំ ដូច្នេះដើម្បីតំណាង ឱ្យប្រទេសរបស់ខ្ញុំ ធ្វើជាអ្នកដឹកនាំ ប្រទេសរបស់ខ្ញុំ ហើយរាល់ពេល ដែលយើង ឈរនៅទីនោះ! យើងបានពាក់ អាវតោទាំងបី ហើយយើងច្រៀងបទ God Save The Queen នោះគឺជាអ្វីដែល មានន័យខ្លាំងណាស់ សម្រាប់យើង» ៕

Most Popular

To Top