កីឡា

ក្រសួងការពារជាតិ ដណ្តើមឈ្នះមេដាយ ១៥គ្រឿង នៃការប្រកួតកីឡាវ៉ូវិណាម ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២២

ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី វ៉ូវីណាម របស់ក្រសួងការពារជាតិ ដណ្តើមបានមេដាយជាច្រើនជាងគេ ក្នុងចំណោច៨ក្លិប ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា វ៉ូវិណាមជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២២ ប្រព្រឹត្តនៅអគារដំបូលទូក នៃសាកលវិទ្យាល័យភ្នំពេញនោះ នឹងមានរយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៧ ដល់១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមការប្រើប្រាស់ថវិកា របស់ក្រសួងអប់រំ យុវជន និង កីឡា រៀបចំដោយសហព័ន្ធ កីឡាវ៉ូវីណាមកម្ពុជា ។

ក្នុងឳកាសពិធីបិទ ការប្រកួតកីឡាវ៉ូវិណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បានអញ្ជើញ ជាកិតិយស ពីសំណាក់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និង កីឡាតំណាងលោក ស សុខា រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និង កីឡា លោកស្រី សៅ ស្រីពៅ អនុប្រធានកិតិ្តយសសហព័ន្ធ និងលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ។

លោក យ៉ាំ ថៃសាន្ត អគ្គលេខាធិការ នៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ ផ្ទាល់នៅទីលានហ្វឹកហាត់ សហព័ន្ធថា ការប្រកួតជើងឯក ឆ្នាំនេះ សហព័ន្ធមានកីឡាករ-កីឡាការិនីចំនួន៥៨នាក់ ក្នុងនោះមានកីឡាការិនីចំនួន២៤នាក់ កីឡាករចំនួន៣៤នាក់មកពី៨រាជធានីខេត្ត និងក្រសួង២ គឺក្រសួងការពារជាតិ ព្រមទំាំងក្រសួង មហាផ្ទៃ ចំណែកខេត្តវិញ រួមមានខេត្តប៉ៃលិន ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខណ្ឌសែនសុខ។ ការប្រកួតឆ្នាំនេះសហព័ន្ធបានដាក់ចំនួន ១៩ វិញ្ញាសាទាំងមេគុន និងប្រយុទ្ធ ។

ក្រុមកីឡាករ-កីឡាការិនី វ៉ូវីណាមរបស់ក្រសួងការពារជាតិ ដណ្តើមបានមេដាយ១៥គ្រឿង រួមមានមេដាយមាស ៩គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ៤គ្រឿង ខេត្តស្វាយរៀង ដណ្តើមបានមេដាយ ៦គ្រឿង រួមមានមេដាយមាស ២គ្រឿង ប្រាក់ ៣ គ្រឿង និងសំរិទ្ធ១គ្រឿង ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ ១៤គ្រឿង រួមមានមេដាយមាស ២គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ១៤គ្រឿង និងខណ្ឌសែនសុខ ដណ្តើមបានមេដាយ១០គ្រឿង រួមមានមេដាយមាស ២គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ៦គ្រឿង ។

ចំណែកខេត្តកំពុងស្ពឺ ដណ្តើមបានមេដាយ៣គ្រឿង រួមមានមេដាយមាស ២គ្រឿង និងប្រាក់ ១ គ្រឿងខេត្តប៉ៃលិនដណ្តើមបានមេដាយ១១គ្រឿង រួមមានមេដាយមាស ១គ្រឿង ប្រាក់ ៤ គ្រឿង និងសំរិទ្ធ៦គ្រឿង ខេត្តត្បូងឃ្មុំដណ្តើម បានមេដាយ៦គ្រឿង រួមមានមេដាយមាស ១គ្រឿង និងសំរិទ្ធ៥គ្រឿង និងខេត្តព្រៃវែងដណ្តើមបានមេដាយ១១គ្រឿង រួមមានប្រាក់ ៥ គ្រឿង និងសំរិទ្ធ៦គ្រឿង ៕

Most Popular

To Top