កីឡា

Messi ហោះទៅដល់អាមេរិក ហើយដើម្បីចូលរួមអាហ្សង់ទីនប្រកួតត្រៀមពានរង្វាន់ពិភពលោក

កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានធ្វើការហោះហើរទៅចូលរួម ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីនហើយនៅក្នុងប្រទេសអាមេរិក ដើម្បីត្រៀមការប្រកួតមិត្តភាពកំដៅសាច់ដុំចំនួន២ មុនការប្រកួតពានរង្វាន់ពិភពលោក នឹងត្រូវចូលមកដល់។

កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប PSG រូបនេះបានហោះទៅដល់រដ្ឋហ្វ្លរីដា ជាមួយនឹងមិត្តរួមក្រុមផ្សេងទៀតដូចជា Angel Di Maria, Leandro Paredes និង Nicolas Tagliafico ខណៈដែលគ្រូបង្វឹក លោក Lionel Scaloni នឹងធ្វើការរៀបចំចុងក្រោយមួយ ក្នុងការប្រកួតសាច់ដុំនេះ ក្នុងការជ្រើសរើសក្រុម២៣នាក់ចុងក្រោយ ទៅលេងនៅកាតា។

ការប្រកួតមិត្តភាព នៅក្នុងប្រទេសអាមេរិក ដែលមានទាំងការប្រកួតប៉ះនឹងក្រុម Jamaica និងក្រុម Honduras នឹងធ្វើឡើងនៅថ្ងៃទី២៣ខែកញ្ញានៅកីឡាដ្ឋាន Hard Rock និងនៅថ្ងៃទី២៧ខែកញ្ញានៅកីឡាដ្ឋាន Red Bull៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top