កីឡា

Man City ត្រៀមជះលុយធំនាំយក Leao មកពី AC Milan

The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករ Rafael Leao បានក្លាយទៅជាកីឡាករគោលដៅដ៏សំខាន់មួយ របស់ក្លឹបមេឃខៀវ Man City ដោយក្នុងនោះក្លឹបអង់គ្លេសមួយក៏បានត្រៀមកញ្ចប់មួយចំនួនធំផងដែរ ដើម្បីនាំយកកីឡាកររូបនេះ មករួមក្លឹបឲ្យបាននៅរដូវក្តៅក្រោយ។

កីឡាករវ័យ២៣ឆ្នាំរូបនេះនឹងបន្តរស់នៅជាមួយនឹង AC Milan រហូតដល់រដូវក្តៅជាមុនសិន ដើម្បីអាចបំពេញការងារនៅ Champions League ជាមួយនឹងក្លឹបអ៊ីតាលីនេះជាមុនសិន ប៉ុន្តែជឿជាក់ថានឹងមិនអាចបន្តស្នាក់នៅអ៊ីតាលីទៀតឡើយនារដូវក្តៅខាងមុខ។

គួរឲ្យដឹងដែរថា Man City បច្ចុប្បន្នមានកីឡាករខ្សែប្រយុទ្ធឆ្នើមៗជាច្រើននាក់រួចមកហើយបូករួមទាំង Haaland ផងហើយកំពុងកសាងទំរង់លេងយ៉ាងល្អនៅក្នុងលីគកំពូលដោយមាន១៧ពិន្ទឈរនៅលេខរៀងទី២បន្ទាប់ពីកាំភ្លើងធំ Arsenal ដែលមាន១៨ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top