ចិន ៖ អ្នកជំនាញ ផ្នែកវេជ្ជសាស្ត្រ បាននិយាយថា ការព្យាបាលដោយឱសថបុរាណចិន ប្រើក្នុងការផ្ទុះឡើង នៃមេរោគCOVID-19 មុននេះកំពុង ត្រូវបានកែសម្រួល ដើម្បីកំណត់គោលដៅ ប្រភេទមេរោគ Delta ថ្មី រួមនឹងបញ្ចូល វិធីសាស្រ្ត TCM ជាមួយការព្យាបាល បែបបស្ចិមប្រទេស បានដើរតួនាទីយ៉ាង មានប្រសិទ្ធភាព ក្នុងការជួយសង្គ្រោះជីវិត អ្នកជំងឺ និងពន្លឿនការជាសះស្បើយ ពី COVID-19 ថ្មីយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
លោក Zhang Zhongde អនុប្រធានមន្ទីរពេទ្យក្វាងទុង នៃឱសថបុរាណចិន នៅក្វាងចូវ បាននិយាយថា អ្នកជំនាញ TCM ជឿជាក់ថា មេរោគDelta ថ្មីមិនប៉ះពាល់ដល់រោគសាស្ត្រចម្បង នៃមេរោគCOVID-19 នីមួយៗឡើយហើយគោលការណ៍នៃការព្យាបាលជាមូលដ្ឋាននៅតែដដែល។ គាត់បានបន្តថា រោគសញ្ញាធម្មតាត្រូវ បានគេសង្កេតឃើញ ក្នុងកំឡុងពេលរលក ដំបូង នៃការផ្ទុះឡើងបានវាយប្រហារ ទីក្រុងវូហាន ដែលពិបាកបំផុតដូចជាប្រតិកម្ម ក្រពះពោះវៀនបង្ក ឲ្យជំងឺ គ្រុនក្តៅ ក្អក និងដង្ហើមខ្លីក៏លេចឡើង នៅក្នុងចង្កោមនៃការឆ្លងថ្មីៗដែរ ប៉ុន្តែមានភាព ខុសប្លែកគ្នា នៃអត្រា និងភាពធ្ងន់ធ្ងរ របស់ពួកគេចំពោះអ្នកជំងឺ ។
លោក Liu Qingquan ប្រធានមន្ទីរពេទ្យចិនបុរាណប៉េកាំង បាននិយាយថា អ្នកជំងឺដែលឆ្លងមេរោគ Delta គឺងាយឆ្លង និងមានផ្ទុកវីរុសខ្ពស់ នៅក្នុងខ្លួនបើប្រៀបធៀប ទៅនឹងអ្នកដែលមានជំងឺមុន ៕ដោយ៖លី ភីលីព