អាល្លឺម៉ង់ ៖ អ្នកវិទ្យាសាស្ត្រ បានធ្វើឲ្យខួរក្បាលតូចៗ ដែលចិញ្ចឹមនៅមន្ទីរ ពិសោធន៍ បង្កើតរចនាសម្ព័ន្ធភ្នែក អាចយល់ពីពន្លឺ និងទំនាក់ទំនង ជាមួយខួរក្បាលផ្សេងទៀត នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
ម៉ាស់រាងស្វ៊ែរ ត្រូវបាន គេស្គាល់ថា ជាសរីរាង្គ ខួរក្បាល ត្រូវបានគេចិញ្ចឹម នៅក្នុងចានជា កោសិកាដើម ដែលអាចស្ទួនមុខងារ របស់កោសិការាងកាយដទៃទៀត ។ អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន ពន្ធុវិទ្យាមនុស្សជាតិ នៃសាកលវិទ្យាល័យ Heinrich-Heine នៅDüsseldorf ប្រទេសអាល្លឺម៉ង់បានប្រើកោសិកា ដើមដើម្បីបណ្តុះកោសិកាកែវអុបទិកជាសរីរាង្គដំណាក់កាលដំបូង នៃការបង្កើតភ្នែកដែលវិវត្ត នៅពេលទារកមាន អាយុប្រហែល៥សប្តាហ៍ ។
សរីរាង្គមានទំហំ ប្រហែល ៣ មីល្លីម៉ែត្រ (០.១ អ៊ីញ) ហើយពែងតូចមានទំហំត្រឹមតែ ០.២ មីល្លីម៉ែត្រ (០.០០៨ អ៊ីញ) នីមួយៗ ។ ទោះយ៉ាងណា ក៏ដោយពួកវា លូតលាស់ជាគូដូចគ្នា និងមានចរិតខ្លះ នៃភ្នែកពិតរួមទាំងកែវភ្នែក និងប្រសី្រភ្នែកអាចឲ្យពួកគេ មើលឃើញពន្លឺ ចំណែកពួកគេក៏បង្កើត កោសិកាប្រសាទធ្វើឲ្យពួកគេទាក់ទង ជាមួយខួរក្បាល ។
យោងតាមការស្រាវជ្រាវ ត្រូវបានចេញផ្សាយ នៅ ក្នុងទិនានុប្បវត្តិ Cell Stem Cell នៅពេលអ្នកវិទ្យាសាស្ត្រ លាតត្រដាងកែវអុបទិក ទៅពន្លឺពួកគេបានរកឃើញសញ្ញាអគ្គិសនីដែលធ្វើដំណើរ តាមផ្លូវប្រសាទរបស់ពួកគេបង្ហាញថា ប្រភេទព័ត៌មានមួយចំនួន កំពុងត្រូវបានបញ្ជូន។
អ្នកស្រាវជ្រាវជាន់ខ្ពស់លោក Jay Gopalakrishnan អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន បាននិយាយថា នៅក្នុងខួរក្បាលថនិកសត្វ សរសៃប្រសាទ នៃកោសិកា សាច់ដុំ ប្រសី្រភ្នែកលាតសន្ធឹង ភ្ជាប់ជាមួយគោលដៅខួរក្បាល របស់ពួកគេជាទិដ្ឋភាព ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រព័ន្ធភ្នែក ៕ ដោយ៖លី ភីលីព