ព័ត៌មានអន្តរជាតិ

ចិន គ្រោងបាញ់បង្ហោះ បន្ទះស្រូបពន្លឺព្រះអាទិត្យទៅអវកាសនា ២០៣៥ ក្នុងគោលបំណងសម្រប់គោលដៅអព្យាក្រឹត កាបូនផែនដីឆ្នាំ ២០៦០ របស់ខ្លួន

ចិន៖ប្រទេសចិនបង្ហាញពីគម្រោង បាញ់បង្ហោះបន្ទះស្រូបពន្លឺព្រះអាទិត្យដែលមានប្រវែងមួយម៉ាយល៍ទៅក្នុងលំហដើម្បីបញ្ចូនថាមពលត្រឡប់មកផែនដីវិញនៅឆ្នាំ ២០៣៥ ហើយនិយាយថា ប្រព័ន្ធនេះអាចមានលទ្ធផលដូចស្ថានីយថាមពលនុយក្លេអ៊ែរនៅឆ្នាំ ២០៥០នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

របាយការណ៍បានបង្ហាញថា នៅពេលដំណើរការពេញលេញនៅឆ្នាំ ២០៥០ យានអវកាសថាមពលព្រះអាទិត្យមានមូលដ្ឋាននៅអវកាសនឹងបញ្ជូនថាមពលអគ្គិសនីស្រដៀងគ្នាទៅក្នុងបណ្តាញអគ្គិសនីជាស្ថានីយ៍ថាមពលនុយក្លេអ៊ែរ។ គំនិតសម្រាប់ស្ថានីយ៍ថាមពលអវកាសត្រូវបានស្នើឡើងដំបូងដោយអ្នកនិពន្ធរឿងប្រឌិតវិទ្យាសាស្រ្ត Isaac Asimov នៅឆ្នាំ ១៩៤១ ហើយត្រូវបានស្រាវជ្រាវដោយប្រទេសជាច្រើនរួមទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

នៅពីលើផែនដីគ្មានពពក និងគ្មានថ្ងៃឬយប់ដែលអាចរាំងស្ទះដល់កាំរស្មីព្រះអាទិត្យធ្វើឲ្យស្ថានីយ៍ថាមពលព្រះអាទិត្យអវកាសក្លាយជាប្រភពថាមពលកាបូនសូន្យថេរ។ ទោះយ៉ាងណារដ្ឋាភិបាលចិនហាក់ដូចជាត្រៀមខ្លួនរួចជាស្រេចដើម្បីស្វែងយល់ពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅពីក្រោយគំនិតនេះដើម្បីដាក់ប្រព័ន្ធមួយទៅក្នុងការអនុវត្ត។

នៅទីក្រុងឆុងឈីង រដ្ឋាភិបាលចិនបានបើកការដ្ឋានសាងសង់ស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យអវកាស Bishanថ្មី ដែលវានឹងចាប់ផ្តើមសាកល្បងនៅចុងឆ្នាំនេះដោយសង្ឃឹមថានឹងមានស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យមេហ្គាវ៉ាត់នៅឆ្នាំ ២០៣០ ។ វាមិនច្បាស់ទេថា តើស្ថានីយថាមពលអវកាសពេញលេញនឹងត្រូវចំណាយប៉ុន្មានដើម្បីបើកដំណើរការ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងដំណើរការនៅឆ្នាំ ២០៣៥ និងអាចដំណើរការបាននៅឆ្នាំ ២០៥០៕ដោយ៖លី ភីលីព

Most Popular

To Top