បរទេស ៖ កងកម្លាំងយោធា របស់ប្រទេស រុស្សី កាលពីថ្ងៃសុក្រម្សិលមិញ បានធ្វើការអះអាងថា ខែលការពារដែនអាកាស របស់ប្រទេសស៊ីរីបានធ្វើការ រារាំងដោយជោគជ័យ និងបាញ់ទំលាក់ នូវមីស៊ីល ដែលបានបាញ់ចេញ ពីយន្តហោះចម្បាំង អ៊ីស្រាអ៊ែល ដល់ទៅ២២គ្រាប់។
មេបញ្ជាការជាន់ខ្ពស់ម្នាក់ របស់រុស្សីលោក Vadim Kulit បាននិយាយថា យន្តហោះចម្បាំងរបស់អ៊ីស្រាអ៊ែល ដល់ទៅ៦គ្រឿង បានធ្វើការវាយប្រហារសំដៅទីតាំងជាច្រើននៅក្នុងទីក្រុងដាម៉ាសព្រមទាំង ទីក្រុងហូមចេញពីដែនអាកាស នៃប្រទេសលីបង់ កាលពីថ្ងៃព្រហស្បតិ៍។
លោក Kulit និយាយថាកងកម្លាំងយោធាស៊ីរី បានធ្វើការរារាំងគ្រាប់មីស៊ីល រហូតទៅដល់២២ ក្នុងចំណោមមីស៊ីលសរុប២៤គ្រាប់ ដែលបានបាញ់ចេញ ដោយយន្តហោះចម្បាំង អ៊ីស្រាអ៊ែល ជាមួយនឹងប្រព័ន្ធ ការពារអាកាស ដែលផលិតនៅក្នុង ប្រទេសរុស្សី Pantsyr-S និង Buk-M2៕
ប្រែសម្រួល៖ស៊ុនលី