ព័ត៌មានអន្តរជាតិ

រុស្សី ព្រមានវាយអង់គ្លេស ឱ្យរលាយដូចទឹក ដោយប្រើប្រាស់អាវុធទំនើប ២ប្រភេទនេះ!

​វិមាន​ក្រឹមឡាំង​បាន​ព្រមាន​ថា ចក្រភព​អង់គ្លេស​នឹង​ត្រូវ​រលាយដូចជាទឹក ប្រសិនបើ​រុស្ស៊ី​បើក​ការ​វាយប្រហារដោយប្រើប្រាស់អាវុធ​នុយក្លេអ៊ែរ។ ក្នុង​អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​កាល​ពី​បី​ខែ​មុន លោក ពូទីន បាន​គំរាម​ទៅដល់ប្រទេសលោក​ខាង​លិច​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​សង្គ្រាម​នុយក្លេអ៊ែរ។

នាពេលថ្មីៗនេះ ទូរទស្សន៍រដ្ឋរុស្ស៊ីបានផ្សាយវីដេអូដ៏ចម្លែកមួយ ដែលគំរាមកំហែងវាយប្រហារប្រទេសអង់គ្លេសជាមួយនឹងមីសុីលដែលមានល្បឿនលឿនជាងសំឡេង ដែលត្រូវបានគេស្គាល់ថា Satan-2 និង ដ្រូនគ្មានមនុស្សបើកក្រោមទឹក ដែលត្រូវបានគេស្គាល់ថា Poseidon ។

មីសុីល Satan-2 របស់រុស្សីត្រូវបានពិពណ៌នាដោយវិមានក្រឹមឡាំងថា “ក្នុងពេលបច្ចុប្បន្ន មិនមានប្រព័ន្ធការពាររបស់ប្រទេសណាមួយ អាចបញ្ឈប់វាបានឡើយ”។ Satan-2 ត្រូវបានរុស្សីចំណាយពេលផលិតជាយូរមកហើយ ដោយត្រូវបានចាត់ទុកថាជាអាវុធដ៏មានឥទ្ធិពលជាងគេនៅលើពិភពលោក៕

Most Popular

To Top