ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធថាប្រឹក្សា យោធាម្នាក់របស់ខ្លួន ត្រូវបានសម្លាប់ នៅក្នុងប្រទេស យេមែន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់ បានចេញមកបដិសេធនូវព័ត៌មានចចាមអារ៉ាម ដែលបានអះអាងថាប្រឹក្សា យោធាជាន់ខ្ពស់ម្នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសយេមែន។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសលោក Saeed Khatibzadeh បានចេញមកធ្វើការថ្លែងបដិសេធចំពោះ ព័ត៌មានទាំងនេះហើយអះអាងថា វាគឺជាដំណឹងក្លែងក្លាយចំពោះការបាត់បង់ជីវិត របស់ពលរដ្ឋអ៊ីរ៉ង់ នៅក្នុងជម្លោះរបស់ប្រទេសយេមែនទៅវិញនោះ។

លោកបញ្ជាក់បែបនេះថា៖ គ្មានយោធាឬទីប្រឹក្សាយោធាអ៊ីរ៉ង់ ណាម្នាក់ដែលត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍បំផ្ទុះ កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសយេមែននោះឡើយ។

គួរឲ្យដឹងដែរថានៅមុននេះបន្តិច រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ប្រទេសយេមែនលោក Muamaar Al Eryani បានធ្វើការអះអាងថាការបាញ់ប្រហារ តាមអាកាសដែលដឹកនាំដោយ អារ៉ាប៊ីសាអូឌីតបានធ្វើឲ្យមនុស្សជាច្រើនស្លាប់ នៅក្នុងប្រទេសយេមែនហើយក្នុងនោះក៏មានវត្តមាន របស់ទីប្រឹក្សាយោធាម្នាក់របស់អ៊ីរ៉ង់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top